Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

មិនសមសោះ​ Real ស្ពឹកមុខនៅទឹកដីអារ៉ាប់ រួម និងរបូតពានបាត់ (Video Inside)

$
0
0

ក្រុងឌូបៃ៖ ក្រុមបាល់ទាត់ដែលតែងតែខ្លាំង និងលេចធ្លោ ជាងគេស្តេចស Real Madrid បានរាជ័យធ្ងន់កក្រោមថ្វីជើង ក្រុមដែលកំពុងធ្លាក់ទម្រង់លេងមកពីអ៊ីតាលី AC Milan ដោយលទ្ធផលបច្ចេកទេស ៤-២ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅទឹកដីប្រទេសអារ៉ាប់រួមយប់មិញនេះ ។

បើកឆាកក្នុងវគ្គទី១ Real បានបណ្តោយឲ្យ AC Milan នាំមុខ ២-១ ហើយក៏បានរបូត២គ្រាប់មុនផងដែរនៅនាទី២៤ និង ៣១ ពីការធ្វើបានសម្រេចដោយកីឡាករ Jeremy Menez និងមិត្តរួមក្រុម Stephan El Shaarawy ខណៈដែល Ronaldo ធ្វើបានសម្រេច១គ្រាប់វិញដែរនៅនាទី៣៥ ។

បន្ថែមពីនេះទៀតក្រុមរបស់លោក Carlo Ancelotti បានបន្តរបូត២គ្រាប់ទៀតនៅនាទី៤៨ និង ៧៣ ដោយកីឡាករ Stephan El Shaarawy និង Giampaolo Pazzini ជាមួយនឹង Karim Benzema ធ្វើបានគ្រាប់ប៉េណាល់ទី ១គ្រាប់ទៀតនៅនាទី៨៤ តែវាយឺតពេលបាត់ទៅហើយក្នុងការតាមស្មើ ឬក៏ឈ្នះនោះ ។

ងាកមកមើលមិត្តភាពមួយប្រកួតទៀតក្រុមជើងឯកមកពីបារាំង Paris Saint-Germain បានយកឈ្នះក្រុមមក ពីអ៊ីតាលី Inter Milan ១-០ ទាំងត្រដាបត្រដួសពីការធ្វើបានសម្រេចដោយកីឡាករខ្សែបម្រើជនជាតិបារាំង Yohan Cabaye នៅនាទី៥៧ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles