Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ជប៉ុន និងគិរី​វង់​ រកបាន១ពិន្ទុដូចគ្នាសម្រាប់ ថ្ងៃបើកឆាក

$
0
0

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ស្វែងរកក្រុមជើងខ្លាំង២ក្រុម ទៅបំពេញកៅអី League រដូវកាលថ្មីប្រចាំឆ្នាំ២០១៥ ខាងមុខបានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញ នៅលើទីលានទន្លេបាទី ដែលជាការជួបគ្នារវាងក្រុមគិរីវង់សុខសែនជ័យ និងក្រុម Albirex Niigata PP របស់ជប៉ុន ប៉ុន្ដែលទ្ធផលបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ ។

លទ្ធផល ១-១ ក្នុងថ្ងៃបើកឆាកវគ្គជម្រុះ ឬវគ្គ Play-Off ក្រុមគិរីវង់សុខសែនជ័យ និងក្រុម Albirex Niigata PP ក៏ទទួលបាន១ពិន្ទុដូចគ្នា ដើម្បីស្វែងរកពិន្ទុបន្ថែម ខណៈការប្រកួត គឺនៅសល់មួយប្រកួតម្នាក់ទៀតប៉ុណ្ណោះនឹងបញ្ចប់ ពោលគឺត្រូវជួបជាមួយក្រុម CIMAC នៅថ្ងៃទី១៧ ធ្នូ សម្រាប់ក្រុម Albirex Niigata PP រីឯក្រុមគិរីវង់ ត្រូវជួបជាមួយក្រុម CIMAC នេះនៅថ្ងៃទី១៩ ធ្នូខាងមុខ ។

ក្នុងការប្រកួតជម្រុះដែលមានត្រឹម៣ក្រុមចូលរួមនេះ គឺអនុវត្តន៍តាមច្បាប់ចាស់ដដែល ដោយក្រុមខ្លាំងរកបានពិន្ទុច្រើនជាងគេ នឹងមានសំណាងឡើងទៅប្រកួតវគ្គបន្ដ ឯក្រុមជាប់លេខ២ ក្នុងការប្រកួតជម្រុះនេះ ក៏ទទួលបានកៅអី League ឆ្នាំ២០១៥ដូចគ្នាផងដែរ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles