ភ្នំពេញ៖ ក្រុមបាល់ទាត់ មិនមែនអាជីព ផ្នែកបុរសរបស់ គ្រួសារថ្មី ភ្នំពេញ១ និងក្រុមបាល់ទាត់នារី អង្គការ អភិវឌ្ឍន៍មនុស្ស គថ្លង់ខេត្តកំពត បានគ្រងតំណែង ជើងឯក FIFA/ISF –Deaf Tournament 2014 បន្ទាប់ពីបានយកឈ្នះ គូប្រកួតទាំង ២ក្រុម នៅវគ្គផ្តាច់ព្រ័ត្រ ដូចៗគ្នា ។
នេះជាព្រឹត្តិការណ៍ បាល់ទាត់មិនមែនអាជីព ដែលត្រូវបានរៀបចំឡើង ដោយអង្គការផ្កាយសមុទ្រ សហការជាមួយ សហព័ន្ធបាល់ទាត់កម្ពុជា ក្រោមការឧបត្ថម្ភដោយ FIFA Football For Hope សម្រាប់អ្នកគ ថ្លង់ ប្រចាំឆ្នាំរបស់ខ្លួន ដោយត្រូវ បានប្រសិទ្ធនាម ពាននោះថា FIFA/ISF –Deaf Tournament 2014 លើកទី៦ បានបញ្ចប់ ដោយជោគជ័យហើយ កាលពីថ្ងៃទី១៣ ខែឆ្នូនៅលើទីលាន ស្តាតចាស់ ។
ជាមួយគ្នានោះដែរកញ្ញា ជួប វិច្ឆិកា អនុប្រធានអង្គការ ផ្កាយសមុទ្រ បានមានប្រសាសន៍ថា គោលបំណង នៃការប្រកួត នេះដែរ គឺដើម្បីផ្ដល់ឱកាស ដល់យុវជន យុវតី គ ថ្លង់ បង្ហាញពីសមត្ថភាព របស់ពួកគេ ក្នុងការអភិវឌ្ឍវិស័យកីឡា នៅក្នុងប្រទេសកម្ពុជា ហើយកម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រ ទាំងអស់នេះ ធ្វើឡើងគឺចង់បង្ហាញ ពីសមត្ថភាពរបស់ ខ្លួនថែមទៀតផង ។
កញ្ញាបានបន្តថា អង្គការផ្កាយសមុទ្រ ព្យាយាមពង្រីកកម្មវិធី ទៅដល់កីឡាករ កីឡាការិនីគ្រប់ ប្រភេទទាំងអស់ ដើម្បីជួយ គាំទ្រ និងលើកកម្ពស់ វិស័យកីឡា នៅកម្ពុជាឲ្យកាន់ តែរីកចម្រើនឡើង ៕