Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

លទ្ធផលចាប់គូប្រកួតក្នុង Champions នឹងដឹងច្បាស់នៅរាត្រីនេះ

$
0
0

ក្រុងនីយ៉ុង៖ ក្រោយពីបញ្ចប់វគ្គជម្រុះក្នុងពូល៣២ក្រុម ចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ ២០១៤-២០១៥ នឹងត្រូវធ្វើការចាប់ឆ្នោតជ្រើសរើសគូប្រកួតជាបន្តទៀត នៅវគ្គចាញ់ធ្លាក់១៦ក្រុមនារាត្រីនេះហើយ ដែលនឹងធ្វើឡើង នៅក្នុងទីក្រុងនីយ៉ុង (Nyon) ប្រទេសស្វីស ។

ក្រុមជើងខ្លាំងរបស់អង់គ្លេសទាំង៣មានដូចជា Arsenal, Chelsea និង Manchester City នឹងមិនអាចជួបគ្នាបានទេក្នុងនាមជាក្រុមមកពីប្រទេស តែមួយ និងក្រុមដែលឈរនៅ កំពូលតារាង ប្រចាំពូលនីមួយៗ ក៏មិនអាចជួបគ្នាបាន រួមជាមួយនឹងក្រុមលេខ២ គ្រប់ពូលក៏មិនអាច ជួបគ្នាបានដែរ ដែលនេះជាគោលការណ៍ ឬក៏ជាក្បួនច្បាប់របស់ UEFA ។

ជាមួយគ្នានោះដែរសម្រាប់ ឯការចាប់ពូល ក្នុងព្រឹត្តិការណ៍ពានរង្វាន់ លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ក៏បានធ្វើការចាប់ឆ្នោត នារាត្រីនេះដែរ ខណៈដែលក្រុម Liverpool ដែលទើបតែជ្រុះចេញពី វគ្គជម្រុះក្នុង Champions League ក៏ទៅឈរនៅក្នុង ផើងដែលមានក្រុម Celtic (ស្កុតឡេន) និងក្រុមអង់គ្លេស ២ក្រុមទៀត មាន Everton និង Tottenham Hotspur ដែលជាក្រុម មិនអាចជួបគ្នាបានទេ ដើម្បីធ្វើការចាប់ឆ្នោត ក្នុងការជួបជាមួយ ក្រុមផ្សេង ។

យ៉ាងណាមិញសម្រាប់ ក្រុមជើងឯក មកពីអង់គ្លេស អាចជួបក្រុម Atletico Madrid, Real Madrid, AS Monaco, Borussia Dortmund, FC Barcelona ឬក៏ក្រុមជើងឯកមកពី ព័រទុយហ្គាល់ FC Porto ខណៈដែល Arsenal អាចជួប ក្រុម At.Madrid, Real Madrid, Monaco, Bayern Munich, Porto ឬក៏ Barcelona និងក្រុមតោខៀវ Chelsea អាចជួបក្រុម Juventus, Bayer Leverkusen, Shakhtar Donetsk ឬក៏ក្រុមជើងឯកបារាំង Paris Saint-Germain (PSG) ។

ក្រោយពីការចាប់ឆ្នោតនេះ ដែរការប្រកួតជម្រុះ បន្តក្នុងជើងទី១ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៧ ១៨ ២៤ និង ២៥ ខែកុម្ភៈ ឆ្នាំ២០១៥ មុនពេលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១០ ១១ ១៧ និង១៨ ខែមីនា ឆ្នាំ២០១៥ ដូចគ្នាជាមួយនឹងវគ្គផ្តាច់ ព្រ័ត្រដែលធ្វើឡើងតែ ១ជើងគត់ នៅពហុកីឡដ្ឋាន Olympiastadium ស្ថិតក្នុងទីក្រុងប៊ែឡាំង (Berlin) ប្រទេស អាល្លឺម៉ង់ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ ៕ 


Viewing all articles
Browse latest Browse all 4895

Trending Articles