Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បញ្ចប់ពិធីបុណ្យសមុទ្រ ខណៈកីឡា៣ប្រភេទ ទទួលបានការគាំទ្រច្រើន

$
0
0

ភ្នំពេញ៖ ពិធីបុណ្យសមុទ្រលើកទី៣ ឆ្នាំ២០១៤បានបញ្ចប់ ជាស្ថាពរហើយយប់មិញ នេះនៅទឹកដីខេត្តកោះកុង ខណៈ ដែលកីឡា៣ប្រភេទមានដូចជា ប្រដាល់សេរី ប្រណាំងទូក ប្រពៃណី និងកីឡាហោះហើរ ក្នុងចំណោម១៣ប្រភេទកីឡាដែល បានដាក់ឲ្យប្រកួតប្រជែង នាឱកាសនោះទទួល បានគាំទ្រខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ។

ឆ្លៀតក្នុងឱកាសបំពាក់មេដាយកីឡាប៉េតង់ អុកចត្រង្គ ទ្រីយ៉ាងត្លុង និងហែលទឹកក្រោមវត្តមានពីលោក វ៉ាត់ ចំរើន អនុ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសំដែង នូវក្តី សប្បាយរីករាយយ៉ាង ខ្លាំងចំពោះដំណើរនៃការប្រកួត ប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលល្អគាប់ ប្រសើរក្នុងការរៀបចំនៅ ទឹកដីខេត្តកោះកុងលើក ដំបូងនេះជាមួយនឹងភ្ញៀវជាតិ និងអន្តរជាតិច្រើនកុះករ ។

ថ្នាក់ដឹកនាំ NOCC ដ៏មានឥទ្ធិពលរូបនេះបានថ្លែងថា “ឆ្លងតាមការប្រកួតទាំង១៣ប្រភេទកីឡារយៈពេល៣ថ្ងៃចាប់ពីថ្ងៃ ទី១២-១៤ ខែធ្នូ ឆ្នាំ២០១៤ ក្រោមប្រធានបទ ឆ្នេរសមុទ្រ កម្ពុជាតារារះនាទិសនិរតី ឬកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ និងកីឡាដើម្បីទេសចរណ៍ ដែលមានកីឡា៣ប្រភេទ ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវ អន្តរ ជាតិមានដូចជាកីឡាប្រដាល់ កីឡាប្រណាំងទូកប្រពៃណី និងកីឡាហោះហើរ ក្រៅពីកីឡារត់ប្រណាំង និង ប្រណាំងកង់ ក៏ទទួលបានការពេញនិយមខ្លាំងដែរនោះ” ។

ក្នុងនោះដែរលោក វ៉ាត់ ចំរើន ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលយក ចិត្តទុកដាក់ថែរក្សា សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជិតឆ្ងាយដែលមកលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រនេះ ។

ក្នុងការប្រារព្ធពិធីបុណ្យរៀងរាល់ឆ្នាំក្រោមកិច្ចសហការណ៍រវាង NOCC, ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងទេសចរណ៍តែងតែបញ្ចូល និងបង្កើនប្រភេទកីឡាផ្សេងៗទៅក្នុងកម្មវិធីដើម្បីធ្វើការទាក់ទាញ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តតំបន់ឆ្នេរ កាន់តែច្រើនឡើង ជាមួយនឹងការទស្សនានូវប្រភេទកីឡាផ្សេងៗផងដែរ ។ ទាំង១៣ប្រភេទកីឡា ដែលមានដាក់ឲ្យប្រកួតនាឆ្នាំនេះមានដូចជា កីឡាប្រដាល់សេរី, ជិះកង់ទេសចរណ៍, វាយកូនគោល, រត់ប្រណាំង, ប្រណាំងកង់, ប្រណាំងទូក, កីឡាហោះហើរ, ប្រណាំងម៉ូតូទឹក, ហែលទឹក, អុកចត្រង្គ, ទ្រីយ៉ាត្លុង, បាល់ទះឆ្នេរខ្សាច់ និងកីឡាប៉េតង់ ខណៈដែលឆ្នាំទៅមានតែ១០ប្រភេទកីឡាប៉ុណ្ណោះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles