ក្រុងមែនឆេស្ទើ៖ ក្រុមបិសាចក្រហម Manchester United ធ្វើបានល្អមែនទែនដោយមិនរបូត១គ្រាប់តាម រយៈស៊ុត បញ្ចូលទីក្រុមរងជើងឯកឆ្នាំទៅ ហង្សក្រហម Liverpool ៣-០ យប់មិញនេះនៅ Premier League ប្រចាំសប្តាហ៍ទី១៦ ។
ភាគតិចណាស់ដែលក្រុមដែលដឹកនាំដោយលោក Louis van Gaal លេងចាញ់ ឬស្មើនឹងក្រុមភ្ញៀវ Liverpool នៅទឹក ដី Old Trafford តាំងពីរជ្ជកាលលោក Sir-Alex Ferguson ក្នុងនាមជាក្រុមធ្លាប់ឈ្នះពានលំដាប់ កំពូលអង់គ្លេស Premier League បានចំនួន១៣ដងច្រើនជាងផងនោះ ។ បើកឆាកបាន១២នាទីដំបូងខ្សែប្រយុទ្ធប្រធានក្រុម Wayne Rooney ស៊ុតគ្រាប់មុខឲ្យហង្សក្រហម ក្រោយពេលបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់មិត្តរួមក្រុម Ashley Young មុនពេលគ្រាប់ទីពីរកើតឡើងនៅនាទី៤០ ធ្វើបានសម្រេចដោយអតីតកីឡាករ Chelsea, Juan Mata ។
ក្នុងការប្រកួតយ៉ាងស្វិតស្វាញក្នុងជើងទី១នៃរដូវកាលឆ្នាំ២០១៤-២០១៥កីឡាករដែលកំពុងលេងធ្លាក់ជើងជនជាតិហូឡង់ Robin van Persie មានឱកាសដ៏ច្រើនសន្ធឹកសន្ធាប់ តែធ្វើបានសម្រេចតែ១គ្រាប់ប៉ុណ្ណោះនៅនាទៅ៧១ដែល ជាគ្រាប់ទី៤របស់តារាឆ្នើមជើងចាស់វ័យ៣១ឆ្នាំរូបនេះ ។
យ៉ាងណាក៏ដោយការទទួលបានជ័យជំនះផ្ទួនៗចំនួន៦ប្រកួតចុងក្រោយនេះបានធ្វើឲ្យកីឡាករ ថ្នាក់ដឹកនាំ គ្រូបង្វឹក រួម ជាមួយនឹងអ្នកគាំទ្រមានទំនុកចិត្តឡើងវិញដោយបានឈរនៅលេខរៀងទី៣ជាប់ក្នុងតារាងជាមួយនឹង៣១ពិន្ទុ តាមពី ក្រោយក្រុមការពារតំណែងជើងឯក Man City ៥ពិន្ទុ និងក្រុមកំពូលតារាង Chelsea របស់លោក Jose Mourinho ៨ពិន្ទុ ហើយក៏មិនទាន់អស់សង្ឃឹមនោះឡើយក្នុងការឈ្នះពាន Premier League ត្រឡប់មកវិញផងដែរ ខណៈដែលនៅសល់២២ប្រកួតឯណោះ ៕
លទ្ធផល និងតារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី១៦