ភ្នំពេញ៖ ទិវាបុណ្យសមុទ្រ លើកទី៣ ដែលកំពុងប្រព្រឹត្ត នៅតំបន់ឆ្នេរ ខេត្តកោះកុងនោះ នឹងបញ្ចប់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤នេះហើយ បន្ទាប់ដំណើរការ អស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១២ ខែធ្នូកន្លងទៅនោះ ។
ថ្ងៃនេះគេហទំព័រ LookingTODAY សូមបង្ហាញនូវរូបភាពខ្លះៗ ទាក់ទងនឹង ការប្រកួតកីឡាចំនួន ១៣ប្រភេទ ដែលគណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា សហការជាមួយក្រសួង ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ផ្សេងៗទៀត រៀបចំឡើង ដើម្បីអបអរសាទរ ទិវាបុណ្យសមុទ្រ លើកទី៣ ក៏ដូចជាអបអរសាទរ ឆ្នេរសមុទ្រកម្ពុជា ដែលបានក្លាយជាសមាជិក ឆ្នេរសមុទ្រស្អាតជាងគេ នៅលើ ពិភពលោក ។
ជាពិសេសទៀតនោះ ក៏ដើម្បីចូលរួម ផ្សព្វផ្សាយយុទ្ធនាការ “ឆ្នេរសមុទ្រ កម្ពុជា តារារះនាទិសនិរតី ឬកម្ពុជាព្រះរាជាណាចក្រ អច្ឆរិយៈ និងកីឡា ដើម្បីទេសចរណ៍” ផងដែរ ។ សូមទស្សនាទិដ្ឋភាពនៃ ការប្រកួតកីឡាខាងក្រោមនេះ ទាំងអស់គ្នា ៕