ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ធ្នូនេះ ក្រុមកីឡាករ-កីឡាការិនី ប្រណាំងកង់ កម្ពុជា-ថៃ បានចេញដំណើរ ប្រកួតប្រជែង មុនគេ ក្នុងកីឡាទាំង ១៣ប្រភេទ ដើម្បីអបអរសាទរ ទិវាបុណ្យសមុទ្រ លើកទី៣ ដែលធ្វើឡើងនៅលើ តំបន់ឆ្នេរខេត្ត កោះកុងនោះ ។
ប្រភពព័ត៌មានពីមន្ដ្រីរៀបចំ ការប្រកួត បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ ប្រណាំងកង់ កាលពីព្រឹកមិញនេះ គឺមាន អត្តពលិក ជាច្រើនចូលរួម ជាពិសេសនោះ ក៏មានការប្រកួតប្រជែង រវាងកីឡាការិនីកម្ពុជា និងកីឡាការិនីថៃ ទៀតផង ដោយកីឡាការិនីកម្ពុជា មាន ៥០នាក់ និងកីឡាការិនីថៃ មាន ២០ននាក់ចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍នេះ ។
គួរបញ្ជាក់ថា ទិវាបុណ្យសមុទ្រ លើកទី៣ នេះ នឹងធ្វើឡើងចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០១៤ ដោយមានកីឡាចំនួន ១៣ប្រភេទឯណោះ ត្រូវចូលរួម ក្នុងនោះមាន កីឡាប្រដាល់សេរី, ជិះកង់ទេសចរណ៍, វាយកូនគោល, រត់ប្រណាំង, ប្រណាំងកង់, ប្រណាំងទូក, កីឡាហោះហើរ, ប្រណាំងម៉ូតូទឹក, ហែលទឹក, អុកចត្រង្គ, ទ្រីយ៉ាត្លុង, បាល់ ទះឆ្នេរខ្សាច់ និងកីឡាប៉េតង់ ៕