Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមមន្រ្តីទូតប្រទេសធំៗ បើកការប្រកួត​ បាល់ទាត់ រំឭកខួបលើកទី ១០០ឆ្នាំ នៃសង្រ្គាមលោក លើកទី១

$
0
0

ភ្នំពេញ៖ ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតបារាំង ស្ថានទូត អង់គ្លេស និងសហគមន៍អឺរ៉ុប បានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់មិត្តភាព រវាងប្រទេសទាំង៣ ដើម្បីរំឭកខួបលើកទី ១០០ឆ្នាំ នៃសង្រ្គាមលោក លើកទី១ នៅទីលាន KB ខាងក្រោយ ស្ថានទូតអូស្រ្តាលី ក្នុងសង្កាត់ទន្លេបាសាក់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នេះ ។ គេនាំចាំបានថា កាលពីឆ្នាំ១៩១៤ សង្រ្គាមលោក លើកទី១ បានចាប់ផ្តើមនៅ អាល្លឺម៉ង់ បារាំង អង់គ្លេស ច្បាំងគ្នាស៊ីសាច់ហុតឈាម នៅលើសមភូមិក្តៅ ឥតត្រាប្រណី រវាងគ្នានឹងគ្នា ។

លោក Bill longhurst ឯកអគ្គរាជស្ថានទូតអង់គ្លេស បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បី រំឭកខួបលើកទី ១០០ ឆ្នាំនៃសង្រ្គាមលោក លើកទី ១ ដែលពេលនេះ ប្រទេសទាំង៣ បានធ្វើសង្រ្គាមជាមួយគ្នា ហើយចំថ្ងៃបុណ្យគ្រីស្មាស កងព័ទដែលនៅលើសមភូមិ បានឈប់សម្រាក ដើម្បីនាំគ្នាលេងកីឡា គ្រប់ប្រភេទ ជាពិសេសកីឡាបាល់ ទាត់នេះតែម្តង ។ ទោះបីពួកយើង បានច្បាំងគ្នាយ៉ាងខ្លំាងក្លាក៏ដោយ ក៏ពួកយើង បង្កើតព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ ដើម្បីបង្ហាញភាពស្និទ្ធស្នាល សាមគ្គីភាព មិត្តភាព ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ពីប្រទេសមួយទៅ ប្រទេសមួយទៀត ។ ព្រឹត្តិការណ៍ប្រកួត បាល់ទាត់នេះ ចង់បង្ហាញឲ្យយុវជន ជំនាន់ក្រោយបានដឹង បានស្គាល់ពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត ដែលបង្កើតមិត្តភាព រវាងប្រទេសទាំង៣នេះ ។

ក្នុងព្រឹត្តិការណ៍ នៃការប្រកួតរំឭក ខួបលើកទី ១០០ឆ្នាំនេះ ក្រុមអាល្លឺម៉ង បានគ្រងតំណែង ជើងឯក ២០១៤ ដោយយកឈ្នះ ក្រុមសហគមន៍អឺរ៉ុប ក្នុងលទ្ធផល ១ទល់នឹង០ ធ្វើឲ្យក្រុមសហគមន៍អឺរ៉ុប ជើងឯករង និងក្រុមបារាំង ទទួលបានលេខ ៣ ដោយឈ្នះក្រុម អង់គ្លេស ក្នុងលទ្ធផល ៣ទល់១ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles