Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ស្មាតហ្វូន Microsoft Lumia 535 ស៊ីម២ ចេញលក់ នៅកម្ពុជាហើយ

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Microsoft ប្រចាំកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២ខែធ្នូឆ្នាំ២០១៤ នេះ នាផ្សារទំនើប AEON បានប្រកាសចេញលក់ស្មាតហ្វូន Microsoft Lumia ស៊ីម២ នៅកម្ពុជា ដែលជាស្មាតហ្វូន ផ្តល់ឲ្យអ្នកប្រើប្រាស់នូវ សេវាកម្មជាច្រើនពី Microsoft ដូចជា OneDrive, Skype,Office, OneNote មានកាមេរ៉ាមុខ និងក្រោយ ទំហំ ៥MP អាចថតជាប់ផ្ទៃបានធំ និងមានអេក្រង់ធំទូលាយ 5 q"HD។

លោក រ៉ាហ៊ុល ខាវេ អគ្គនាយ នៃការិយាល័យតំណាងនៃ Microsoft Devices ប្រចាំនៅកម្ពុជា-ឡាវ-ភូមា បានបញ្ជាក់ថា អ្នកប្រើប្រាស់ជាច្រើន ជាពិសេសយុវវ័យ ប្រាថ្នាទទួលអត្ថប្រយោជន៍ ពីបច្ចេកវិជ្ជាថ្មីៗ ហើយតែងតែខ្វះលទ្ធភាពជាវយកទៅប្រើប្រាស់ ។ Lumia 535 ស៊ីមពីរជួយឲ្យអ្នកប្រើប្រាស់ សម្រេចសេចក្ដីប្រាថ្នារបស់ខ្លួន តាមរយៈសេវាកម្មល្អបំផុត ជាច្រើនស្ដែងចេញពីការអភិវឌ្ឍន៍ថ្មីៗនៃ Windows Phone 8.1 និងកម្មវិធី Office ។

លោកបន្ដថា ក្រៅពីការផ្ដល់ ជូននូវសេវាកម្មដ៏ច្រើនពី Microsoft, ផ្នែក Microsoft Devices នៅកម្ពុជា មានមោទនៈភាពដោយបានសហការជាមួយនឹង ក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខមួយ នៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Cellcard ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវ អត្ថប្រយោជន៍កាន់តែប្រសើរឡើង ។ ក្រោមកិច្ចសហការរវាង ក្រុមហ៊ុនទាំងពីរ អ្នកប្រើប្រាស់ដែលបានជាវ Lumia 535 ស៊ីមពីរ ក្រៅពីទទួលបាននូវស៊ីមកាត ដោយឥតគិតថ្លៃហើយ នឹងទទួលបាននូវកញ្ចប់ អត្ថប្រយោជន៍ដូចជាខាងក្រោមពី Cellcard ថែមទៀត គឺការប្រើអ៊ីនធឺណែត 10500MB រយៈពេល ៣ខែ ឬ 3500MB ក្នុងមួយខែដោយឥតគិតថ្លៃ និងហៅទូរស័ព្ទក្នុងប្រព័ន្ធចំនួន ៣០០នាទីរយៈពេលបីខែ ឬ ១០០នាទីក្នុងមួយខែដោយឥតគិតថ្លៃផងដែរ ។

ដោយមានការផ្ដល់ជូនបន្ថែម នូវស្រោមការពារទូរស័ព្ទម៉ាក Mozo ដោយឥតគិតថ្លៃ(ចំនួនមានកំណត់)ផងនោះ Lumia 535 ស៊ីមពីរ នឹងចាប់ផ្ដើមដាក់លក់នៅកម្ពុជា ចាប់ពីសប្ដាហ៍ទីពីរ ខែធ្នូរនេះតទៅក្នុងតម្លៃលក់រាយប្រមាណ ១៤៨ដុល្លារប៉ុណ្ណោះ ដែលមានច្រើនពណ៌សម្រាប់ជ្រើសរើសដូចជាពណ៌ ខ្មៅ ស ទឹកក្រូច និងពណ៌បៃតង។

គ្រប់ទីកន្លែងទាំងអស់ដូចជានៅក្នុងការិយាល័យ, នៅតាមផ្លូវកំពុងធ្វើដំណើរ, នៅភោជនីយដ្ឋាន ឬនៅឯលំនៅដ្ឋាន, ស្មាតហ្វូន Lumia 535 ស៊ីមពីរ ជួយសម្រួលឲ្យអ្នកប្រើប្រាស់ សម្រេចបំណងជាច្រើន ឧទាហរណ៍មានដូចជា៖

- និយាយឃើញមុខគ្នាតាមវីដេអូខល “Skype” ហើយអាចប្ដូរពីការប្រាស្រ័យទាក់ទងគ្នា តាមវីដេអូទៅជាការប្រាស្រ័យទាក់ទងគ្នា តាមសម្លេងជាមួយនឹងកម្មវិធី ដែលតម្លើងរួចជាស្រេច

- បើកមើលកែសម្រួល និងផ្ញើឯកសារក្នុងកម្មវិធី “Word, Excel, PowerPoints” និងកម្មវិធីកំណត់ត្រា “OneNote” គ្រប់ទីកន្លែង ជាមួយកម្មវិធី Office បញ្ចូលរួចជាស្រេច

-រក្សា និងសំយោគរូបភាព, វីដេអូ និងឯកសារ Office ទាំងឡាយចូលទៅក្នុង OneDrive ទំហំរហូតដល់ទៅ 30GB ដោយឥតគិតថ្លៃ

-បង្រួមអ៊ីមែលការងារ និងអ៊ីមែលផ្ទួលខ្លួន ចូលគ្នាតែមួយ ជាមួយនឹងកម្មវិធី Microsoft Outlook តម្លើងរួចជាស្រេច

- បង្ហាញរូបភាព និងវីដេអូ ឬឯកសារ Office ឲ្យអ្នកដទៃមើលនៅលើអេក្រង់ qHD ទំហំ ៥អ៊ីង

-បង្ហាញផ្ទៃខាងក្រោយធំទូលាយ ឃើញមុខមនុស្សច្រើននាក់ នៅពេលខលតាមវីដេអូ Skype ឬថតរូប Selfie ជាមួយនឹងកាមេរ៉ាមុខ Wide Angle 5MP

 -ចៀសផុតពី Missed call ឬ Missed Text ហើយអាចទាក់ទងបានទៅកាន់ស៊ីមកាត់ទាំងពីគ្រប់ពេលវេលាជាមួយនឹងមុខងារ Smart Dual Sim ៕

Photo by LookingTODAY

Photo by LookingTODAY


Viewing all articles
Browse latest Browse all 4895

Trending Articles