ទីភ្នាក់ងារស៊ើបអង្កេត របស់សហរដ្ឋអាមេរិក FBI បានព្រមានដល់ ក្រុមហ៊ុនអាជីវកម្ម ទាំងអស់ឲ្យបានដឹងថា មេរោគថ្មីដែលបង្កើត ឡើងក្រុមហ៊ុន Hacker អាចបំផ្លិចបំផ្លាញ ប្រព័ន្ធសុវត្ថិភាព និងទិន្នន័យបាន។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៤។
ការព្រមាននេះបានធ្វើ ឡើងក្រោយពេលដែល មេរោគនោះបានចូលទៅ បំផ្លាញប្រព័ន្ធកុំព្យូទ័ របស់ក្រុមហ៊ុន Sony Pictures Entertainment។ អ្នកជំនាញផ្នែក ប្រព័ន្ធសុវត្ថិភាព និង FBI បានឲ្យដឹងថា នេះជាការវាយប្រហារដ៏ធំ និងធ្ងន់ធ្ងរបំផុត ហើយបើសិនជា សកម្មភាពនេះនៅតែបន្ត អាចប៉ះពាល់ដល់ ក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែវិច្ឆកា កន្លងទៅនេះ ប្រព័ន្ធកុំព្យូទ័របស់ក្រុមហ៊ុន Sony Pictures Entertainment ត្រូវបានបំផ្លាញចំនួនពីរ ថ្ងៃជាប់ៗគ្នា ប៉ុន្តែគេមិនបានដឹងថា ប្រភពមេរោគនោះ មកពីណានោះទេ៕