Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

FA កំពុងស៊ើបអង្កេតជុំវិញការបង្ហោះរូបបែប រើសអើងពូជសាសន៍របស់ Balotelli

$
0
0

ក្រុងឡុងដ៍៖ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA បាន កំពុងតែស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ទៅលើ ករណីរបស់ខ្សែប្រយុទ្ធដែលសំបូរបញ្ហា Mario Balotelli បង្ហោះរូបភាពបែបរើសអើងពូជសាសន៍នៅក្នុង Instagram ផ្ទាល់ខ្លួនរបស់នា ពេលថ្មីៗនេះ ។

ជុំវិញករណីនេះដែរខ្សែប្រយុទ្ធក្លឹបហង្សក្រហម Liverpool វ័យ២៤ឆ្នាំរូបនេះក៏បានធ្វើការបដិសេធថានេះជារឿងមួល បង្កាច់  និងបានលុបរូបនោះ ចេញភ្លាមៗផងដែរ ខណៈដែល FA មិនបោះបង់ការស៊ើបអង្កេតនេះទេហើយក៏មានគម្រោង និយាយទៅកាន់ក្លឹបរងជើងឯក Premier League ឆ្នាំទៅមួយនេះផងដែរនាពេលដ៏ខ្លីខាងមុខ ហើយប្រសិនបើករក ឃើញមានករណីចោទប្រកាន់ដូចខាងលើកើតឡើងមែននោះអតីតកីឡាករជន ជាតិអ៊ីតាលី Balotelli នឹងត្រូវព្យួរការ ប្រកួតយ៉ាងតិចណាស់ក៏៥ប្រកួតដែរ ។

ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យក្លឹប Liverpool ក៏បានថ្លែងប្រាប់គេហទំព័រ BBC ថា “យើងក៏កំពុងតែយកចិត្តទុក ដាក់ពីបញ្ហានេះដែរថាតើវាជារឿងពិតមែនអត់បើទោះបីជាអតីតកីឡាករ AC Milan រូបនេះបានលុបរូបនោះ ចេញក៏ដោយ ហើយយើងក៏គ្រោងនឹងសួរគាត់ផ្ទាល់ផងដែរ” ។

សូមរំលឹកដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៤ប៉ូលិសប្រចាំប្រទេសបារាំងក៏បានធ្វើការស៊ើបអង្កេតទៅលើពាក្យរបស់ Balotelli ដែលសរសេរស្រដៀងគ្នា បែបរើសអើងជាតិសាសន៍ដូចខាងលើដែរនៅបណ្តាញ Twitter នៅក្រោយពេលដែលក្រុម Manchester United បានបំបាក់ក្រុម Liecester City ៥-៣ នោះ ។ មួយវិញទៀត Mario Balotelli ក៏កំពុងតែប្រឈមនឹងការលក់ចេញនាខែមករា ឆ្នាំ២០១៥ខាងមុខនេះដែរដោយសារតែលេងមិនបានល្អសោះនៅកីឡដ្ឋាន Anfield ក្នុងរយៈពេលជិត៣ខែមកនេះបន្ទាប់ពីចាកចេញពីក្លឹបអ៊ីតាលី AC Milan ក្នុងតម្លៃខ្លួន១៦លានផោន ៕ 


Viewing all articles
Browse latest Browse all 4895

Trending Articles