Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ITF Men’s Futures ធ្វើឲ្យពិភពលោក ស្គាល់កាន់តែច្បាស់ពីកីឡាវាយកូនបាល់ កម្ពុជា

$
0
0

ភ្នំពេញ៖ ពេលនេះការប្រកួតកីឡា វាយកូនបាល់ខ្នាត អន្ដរជាតិ ITF Men’s Futures បាននឹងកំពុងដំណើរការ ការប្រកួតយ៉ាង កក្រើកមណ្ឈមណ្ឌល កីឡាជាតិ CCC ។ ជាមួយគ្នានេះលោក Mitsuji Konoshita ប្រធានក្រុមហ៊ុន GL-Finance និងលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាការប្រកួតដ៏សំខាន់ ដែលវាស់ស្ទង់សមត្ថភាពកីឡាករ និងធ្វើឲ្យពិភពលោក ស្គាល់កាន់តែច្បាស់ អំពីកីឡាវាយកូន បាល់កម្ពុជា ។

លោក Mitsuji Konoshita ដែលជាអ្នកឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ ITF Men’s Futures បានថ្លែងក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃទី២៨ វិច្ឆិកាម្សិលមិញនេះថា ពីមួយឆ្នាំទៅមួយឆ្នាំ ការរៀបចំព្រឹត្តិការណ៍ ITF Men’s Futures កាន់តែមានការ រីកច្រើនខ្លាំងឡើងៗ ជាពិសេសគឺកម្រិតសមត្ថភាព របស់ក្រុមកីឡាករកម្ពុជា ដែលបានចូលរួមប្រកួត ក៏មានការកើនឡើង កាន់តែល្អប្រសើរផងដែរ ។

ប្រធានក្រុមហ៊ុនរូបនេះបានបន្ដថា “ព្រឹត្តិការណ៍នេះ គឺបានកោះ ប្រជុំកីឡាករខ្លាំងៗ ជុំវិញពិភពលោកមកចូលប្រកួត ដែលសុទ្ធតែជា កីឡាករជាប់ចំណាត់ថ្នាក់ ពិភពលោកល្អដូចៗគ្នា ។ នេះគឺជាឱកាសដ៏ល្អបំផុត សម្រាប់កីឡាករទាំងបរទេស និងកីឡាករកម្ពុជា ត្រូវប្រកួតដកស្រង់ បទពិសោធន៍ ពីគ្នាទៅវិញទៅមក ។ អ្វីដែលរឹតតែសំខាន់ទៀតនោះ គឺកីឡាវាយកូនបាល់កម្ពុជា ត្រូវបានពិភពលោក ស្គាល់កាន់តែច្រើន តាមរយៈការរៀបចំ ព្រឹត្តិការណ៍ ITF Men’s Futures នេះតែម្ដង” ។

លោក Mitsuji Konoshita បានបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ លោកបានទៅលេង ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ពេលនោះមានជនជាតិ បរទេសជាច្រើនស្គាល់លោក ដោយសារលោក ជាអ្នកឧបត្ថម្ភទាំងស្រុង ក្នុងដំណើរការការប្រកួត កីឡាវាយកូនបាល់ ខ្នាតអន្ដរជាតិនេះ ជាពិសេសគឺស្គាល់ តាមរយៈកីឡាករ ដែលបានមកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ ដែលរៀបចំនៅ លើទឹកដីប្រទេសកម្ពុជានេះ ប៉ុន្ដែការប្រកួតនៅ ប្រទេសអង់គ្លេសនោះ ក៏មិនលើសខ្វះ ជាមួយព្រឹត្តិការណ៍ Futures ITF Men’s កម្ពុជាប៉ុន្មានដែរ ។

លោក ទេព រិទ្ធីវិទ្ធ បានមានប្រសាសន៍ថា “ការចូលរួមពីសំណាក់ កីឡាករខ្លាំងៗ ជុំវិញពិភពលោក ក្នុងព្រឹត្តិការណ៍ ITF Men’s Futures វាក៏ជាការផ្សព្វផ្សាយ យ៉ាងសំខាន់ ពីវិស័យកីឡាវាយ កូនបាល់កម្ពុជា ទៅកាន់ពិភពខាងក្រៅ ឲ្យគេបានដឹង និងបានស្គាល់ផងដែរ ។ ជាក់ស្ដែងក្នុងការរៀបចំ ព្រឹត្តិការណ៍ ITF Men’s Futures ដែលមានរយៈពេល៣សប្ដាហ៍ ស្មើនឹង៣ព្រឹត្ដិការណ៍ខុសៗ គ្នាឆ្នាំ២០១៤នេះ គឺមានកីឡាករ មកពីបណ្ដាប្រទេស លើពិភពលោក រហូតដល់ទៅ ៣០ប្រទេសឯណោះ បានចូលរួមប្រកួត ។

លោកបន្ដថា សហព័ន្ធកីឡា វាយកូនបាល់ កម្ពុជាយើង និងក្រុមហ៊ុន GL Finance បានចំណាយ លុយរាប់ម៉ឺនដុល្លារ រៀបចំព្រឹត្តិការណ៍ ITF Men’s Futures នេះឡើង គឺមិនត្រឹមតែផ្ដល់ ឱកាសឲ្យកីឡាករ ក្នុងគ្រួសារកីឡាវាយកូនបាល់ ទាំងអស់ស្គាល់គ្នានោះទេ ព្រោះវាក៏ជាឱកាស ប្រកួតវាស់ស្ទង់សមត្ថភាព និងប្រកួតដកស្រង់ បទពិសោធន៍ពីគ្នា ទៅវិញទៅមក ផងដែរ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles