Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីទ្បាដ៏ពេញនិយមទាំង១០នៅក្នុងពិភព លោក

$
0
0

បរទេស៖ ដូចយើងដឹងហើយថា បច្ចុប្បន្ននេះវិស័យកីទ្បាកំពុងទទួលបានការពេញនិយមលេងយ៉ាងខ្លាំងសម្រាប់ ប្រជាជន ជុំវិញពិភពលោក ហើយកីទ្បាក៏ត្រូវ បានគេចាត់ទុកថា ជាផ្នែកមួយនៃលំហាត់ ប្រាណដ៏ល្អបំផុត ចំពោះសុខភាព មនុស្សយើងផងដែរ ។ ខាងក្រោមនេះ ជាកីទ្បាដ៏ពេញនិយមទាំង ១០ នៅក្នុងពិភពលោក៖

១. កីទ្បាបាល់ទាត់

ជាកីទ្បាដ៏ពេញនិយមបំផុតលំដាប់ទី ១ នៅក្នុងពិភពលោក ដែលមានចំនួន អ្នកគាំទ្រចាប់ពី ៣.៣ ទៅ ៣.៥ ពាន់លាននាក់ ដែលក្នុងនោះរួមទាំងមាន តំបន់អឺរ៉ុប អាហ្រ្វិក អាម៉េរិក និងប្រទេសជាច្រើនទៀត។ កីទ្បានេះ តំរូវការលេងរវាង មនុស្សពីរក្រុម ដែលក្នុងមួយក្រុម ត្រូវមានសមាជិកចំនួន ១១ នាក់ និងបាល់ទាត់មួយ។

២. កីទ្បា Cricket

ត្រូវបានគេចាត់ទុកថា ជាកីទ្បាដ៏ពេញនិយមបំផុតលំដាប់ទី ២ នៅក្នុងពិភពលោក ដែលមានចំនួនអ្នកគាំទ្រចាប់ពី ២ ទៅ ៣ ពាន់លាននាក់ ដែលក្នុងនោះមានប្រទេសដូចជា ឥណ្ឌា ចក្រភពអង់គេ្លស ប៉ាគីស្ថាន អូស្រ្តាលី និងប្រទេសដទៃទៀត។ កីទ្បានេះ ត្រូវប្រើដំបងវាយកូនបាល់ និងចូលរួមប្រកួត ដោយកីទ្បាករពីរក្រុម ដែលក្នុងមួយក្រុម ត្រូវមានសមាជិកចំនួន ១១ នាក់។

៣. កីឡាបាល់បោះ

មានចំនួនអ្នកគ្រាំទ្រចាប់ពី ២ ទៅ ៣ ពាន់លាននាក់ឯណោះ ដែលក្នុងនោះមានដូចជា សហររដ្ឋអាម៉េរិក កាណាដា ចិន និងប្រទេសហ្វីលីពីន។ កីទ្បានេះ តំរូវការលេង រវាងមនុស្សពីរក្រុម និងក្នុងមួយក្រុម ត្រូវមានសមាជិកចំនួន ៥ នាក់ ហើយត្រូវលេង នៅលើទីលាន ដែលមានរាង ចតុកោណកែង។

៤. កីទ្បាហុកគី

ស្ថិតនៅក្នុងលេខរៀងទី ៤ ក្នុងចំណោមកីទ្បាដ៏ពេញនិយមបំផុត គឺកីទ្បា ហុកគី ដែលមានចំនួនអ្នកគ្រាំទ្រចាប់ពី ២ ទៅ ២.២ ពាន់លាននាក់ ដែលក្នុងនោះមានដូចជា តំបន់អាស៊ី អាហ្រ្វិក អឺរ៉ុប អូស្រ្តាលី និងប្រទេសដទៃទៀត។ ហុកគី តំរូវការលេង រវាងមនុស្សពីរក្រុម ដើម្បីប្រកួត វាយកូនបាល់ មួយបញ្ចូលទី ដោយប្រើដំបងវាយកូនគោល នៅលើទីលានទឹកកក។

៥. កីទ្បាវាយកូនបាល់

ជាកីទ្បាមួយប្រភេទ ដែលភាគច្រើនគេលេង ជាគូប្រកួតទោល រវាងមនុស្សម្នាក់ និងមនុស្សម្នាក់ទៀត ។ កីទ្បានេះ  មានអ្នកគាំទ្រចាប់ពី ១ ពាន់លាននាក់ ដែលក្នុងនោះមានដូចជា តំបន់អ៊ឺរ៉ុប អាស៊ី និងអាម៉េរិកជាដើម។

៦. កីទ្បាបាល់ទះ

ជាកីទ្បាដ៏ពេញនិយម លេងបំផុតលំដាប់ទី ៦ នៅក្នុងពិភពលោក ដែលមានអ្នកគាំទ្រប្រមាណជា ៩០០ លាននាក់នៅទូទាំងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងអូស្ត្រាលី ។ កីទ្បានេះ តំរូវការលេង រវាងមនុស្សពីរក្រុម ដែលក្នុងមួយក្រុម ត្រូវមានសមាជិកចំនួន ៦ នាក់ និងខណ្ឌចែក ដោយតារាងសំណាញ់មួយ។

៧. កីឡាវាយកូនឃ្លីលើតុ (ប៉េងប៉ុង)

ត្រូវបានគេហៅម៉្យាងទៀតថា ជាកីទ្បាវាយប៉េងប៉ុង ដែលក្នុងនោះ អាចមានកីទ្បាករពីរ ឬបួននាក់ ប្រើរ៉ុកកែតវាយកូនបាល់ ទៅវិញទៅមក នៅលើតារាង។ កីទ្បានេះ មានចំនួនអ្នកគាំទ្រ ប្រមាណជា ៩០០ លាននាក់ ដែលក្នុងនោះ មានដូចជា តំបន់អាស៊ី អឺរ៉ុប អាហ្វ្រិក និងអាម៉េរិកជាដើម។

៨. កីទ្បា Baseball

មានចំនួនអ្នកគ្រាំទ្រប្រមាណជា ៥០០ លាននាក់ ដែលក្នុងនោះរួមមានដូចជា សហរដ្ឋអាម៉េរិក ជប៉ុន គុយបា សាធារណរដ្ឋ Dominican ។ កីទ្បានេះ គឺជាការប្រកួត រវាងមនុស្សពីរក្រុម ដែលក្នុងមួយក្រុម មានសមាជិកចំនួន ៩ នាក់ ហើយក្រុមនីមួយៗ ត្រូវការប្រើដំបង ដើម្បីវាយកូនបាល់។

៩. កីឡាបាល់ឪប អាម៉េរិក

ជាកីទ្បាដ៏ពេញនិយមបំផុតលំដាប់ទី ៩ នៅក្នុងពិភពលោក ដែលមានអ្នកគ្រាំទ្រប្រមាណជា ៣៩០ ទៅ ៤៥០ លាននាក់ ដែលក្នុងនោះ ភាគច្រើនជា ពលរដ្ឋអាម៉េរិក។ កីទ្បានេះ តំរូវការលេងរវាមនុស្សពីរក្រុម ដែលក្នុងមួយក្រុម មានសមាជិកចំនួន ១០ នាក់ ហើយត្រូវលេងនៅទីលាន មានរាងចតុកោណកែង។

១០. កីឡាវាយកូនគោល

ស្ថិតនៅក្នុងលេខរៀងទី ១០ ក្នុងចំណោមកីទ្បាដ៏ពេញនិយមបំផុត គឺកីទ្បាវាយកូនគោល ដែលមានអ្នកគាំទ្រ ប្រមាណជា ៣៩០ លាននាក់ ក្នុងនោះមានដូចជា សហរដ្ឋអាម៉េរិក កាណាដា និងអឺរ៉ុបជាដើម។ កីទ្បានេះ ត្រូវការកីទ្បាករប្រកួត ដោយប្រើដំបងវាយកូនបាល់ ចូលទៅតាមស៊េរីនៃរន្ធ និងត្រូវប្រើចំនួន កូនបាល់ឲ្យតិចបំផុត ទើបអាចឈ្នះគូប្រកួតបាន៕


Viewing all articles
Browse latest Browse all 4895

Trending Articles