Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ឯម លីថូ អាចទៅរួចជាមួយ ផាន់ គ្រាន់ ឬក៏អត់ចុងសប្ដាហ៍នេះ?

$
0
0

ភ្នំពេញ៖ ក្រោយឡើងកូដទាំងទម្ងន់ និងសមត្ថភាពនៅថ្ងៃទី៣០ ខែវិច្ឆិកាចុងសប្ដាហ៍នេះកីឡាករ ឯម លីថូ សិស្សគុន ក្លឹបគុជសារ កីឡានឹងឡើងប្រកួតសាកថ្វីដៃជាមួយកីឡាករ ផាន់ គ្រាន់ ដែលជារៀមច្បងមកពីក្លឹបឬទ្ធីពោធិ៍សែនជ័យ នៅលើសង្វៀនបាយ័នបឹងស្នោរ ។

នេះគឺជាលើកដំបូងហើយដែល ឯម លីថូ ត្រូវបានគេផ្គូរផ្គងឲ្យជួបជើងខ្លាំង ផាន់ គ្រាន់ ប៉ុន្ដែគេមិនដឹងថា ឯម លីថូ អាច តតាំងជាមួយ ផាន់ គ្រាន់ បានប៉ុន្មានទឹកនោះទេ ។ ឯម លីថូ វិញទើបតែមួយរយៈពេលចុងក្រោយនេះទេដែលគេឡើង សង្វៀនប្រកួតក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម ខណៈកន្លងមកគេប្រកួតត្រឹមទម្ងន់៥៤គីឡូក្រាមប៉ុណ្ណោះ ។

កីឡាករ ឯម លីថូ គេមិនសូវមានសាច់ស្នៀតប្រកួតល្អណាស់ណានោះទេទាំងបច្ចេកទេសប្រកួត និងកម្លាំង ។ ប៉ុន្ដែ ប្រភពព័ត៌មានមួយចំនួន ធ្លាប់បានលើកឡើងថា លីថូ មានខ្សែរយៈ និងបក្ខពួកច្រើនដូច្នេះគេឧស្សាហ៍មានវត្តមានប្រកួតជាងកីឡាករផ្សេងៗ ហើយក៏កម្រនឹងប្រកួតចាញ់ដែរ ។ ប៉ុន្ដែជំនួបជាមួយកីឡាករ ផាន់ គ្រាន់ ចុងសប្ដាហ៍នេះវិញគេមិនដឹងថាលទ្ធផលយ៉ាងណានោះទេ តែបើតាមការតាមដាន និងទស្សនាការប្រកួត នាពេលកន្លងមក គេជឿជាក់ថា ផាន់ គ្រាន់ ច្បាស់ជាឈ្នះក្នុងការប្រកួតព្រោះ ផាន់ គ្រាន់ មានសាច់ស្នៀតប្រកួតល្អជាង ឯម លីថូ ដាច់តែម្ដង ។

រីឯគូប្រកួតមិត្តភាពផ្សេងទៀតគឺកីឡាករ ឈឿន ឆៃដែន មកពីក្លឹបនិរោធមានជ័យ ប្រកួតជាមួយកីឡាករ ផង់ សុភ័ស្ស មកពីក្លឹបតាឡីដំរីមានរិទ្ធ, កីឡាករ សម័យ សួន មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកួតជាមួយកីឡាករ ពេជ្រ ម្ទេសខ្មាំង មកពីក្លឹបអារុណរះ និងកីឡាករ លី ភឿន សិស្សគុនក្លឹបមិត្តប៉ូលិស ប្រកួតជាមួយកីឡាករ ឯម ម៉ូលី មកពីក្លឹប ឬទ្ធីពោធិ៍សែនជ័យ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles