ក្រុងមែនឆេស្ទើ៖ ក្រោយទទួលបាន៣ពិន្ទុ ស្រស់ៗនៅក្នុងទឹកដី Arsenal ដោយលទ្ធផលបច្ចេកទេស ២-១ កាលពីសប្តាហ៍មុនក្រុមបិសាចក្រហម Manchester United នឹងមិនជាភ័យព្រួយប៉ុន្មាននោះទេ ពេលជួបក្រុមភ្ញៀវនារាត្រីថ្ងៃសៅរ៍ស្អែកនេះប្រចាំសប្តាហ៍ទី១៣នៃ Premier League ។
Man Utd បានចាប់ផ្តើមនូវទម្រង់លេងយ៉ាងល្អជាពិសេសគឺអ្នកចាំទីជនជាតិអេស្ប៉ាញតែម្តងដែលបានធ្វើ សង្គ្រោះបាល់បានជាបន្តបន្ទាប់គួរ ឲ្យសរសើរដោយទទួលរងនូវ ការស៊ុតតែតជាសន្ធាប់ពីសំណាក់កីឡាករ Alexis Sanchez និង Cazola ថែមទាំងបានជួយឲ្យក្រុមបិសាចក្រហមនាំមុខ Arsenal ២គ្រាប់មុនផងដែរនៅដើមវគ្គទី២ មុនពេលរបូត១គ្រាប់វិញនៅនាទី៩០ដោយកីឡាករ Olivier Giroud ។
នៅដើមរដូវកាលថ្មីឆ្នាំ២០១៤-២០១៥នេះក្រុមដែលដឹកនាំដោយលោក Louis van Gaal មិនជាខ្លាំងណាស់ណាទេ តែក្រុមមួយនេះលេង៦ប្រកួតក្នុងទឹកដី Old Trafford ទើបតែចាញ់១ និងស្មើ១ប៉ុណ្ណោះក្រៅពីបានឈ្នះ៤ ប្រកួតដោយ អាចនិយាយបានថាក្រុមមួយ មានភាពរឹងមាំជាងក្នុងទឹកដីក្រៅផ្ទះ តែបើសិននៅរក្សាទម្រង់ លេងបានល្អដូចពេលជួប Arsenal ក្រុមបិសាចក្រហមច្បាស់ជាស៊ីផុយក្រុមភ្ញៀវ Hull City មិនខាន ។ ឆ្លងកាត់១២ប្រកួតមកនេះ Man Utd បានកំពុងតែឈរនៅ លេខរៀងទី៤បណ្តោះអាសន្ន ។
បើក្រឡេកមើលក្រុមដែលកំពុងឈរនៅលេខរៀងទី១៧បណ្តោះអាសន្នក្បែរតំបន់គ្រោះថ្នាក់ Hull City ដូចជាមិនសូវ ជាកាក់កបប៉ុន្មាននោះទេ ដោយទើបតែឈ្នះបាន២ ប្រកួតនៅឡើយឆ្លងតាត់ស្មើ៥ និងចាញ់៥នាពេលកន្លងមក ។ ក្រុមដែលទើបតែបានឡើងលេងក្នុង Premier League នារដូវកាលនេះ Hull City ទន់ជ្រាយខ្លាំងណាស់ក្នុងទឹក ដីក្រៅផ្ទះដោយទើបតែឈ្នះ១ប្រកួតនៅឡើយក្រៅពីស្មើ៣ និងចាញ់២អាចក្លាយជា បន្ទុកបន្ថែមទៀតពេលពេល ជួបក្រុមខ្លាំង Man Utd នាម៉ោង១០យប់ថ្ងៃសៅរ៍ស្អែកនេះ ៕
កម្មវិធីប្រកួត និងតារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី១២