ក្រុងឡុងដ៍៖ លទ្ធផលបញ្ហារបួស កីឡាករខ្សែបម្រើប្រយុទ្ធ Jack Wilshere របស់ក្លឹបកាំភ្លើងធំ Arsenal បានចេញជា ផ្លូវការហើយគឺ កីឡាករអង់គ្លេសរូបនេះ ត្រូវការរយៈពេល ៣ខែ ដើម្បីព្យាបាលរបួស កជើងខាងឆ្វេង ដ៏ធ្ងន់ធ្ងរនៅពេល Arsenal បានប្រកួតចាញ់ក្រុមភ្ញៀវ Man Utd ២-១ ក្នុង Premier League កាលពីរាត្រី ថ្ងៃសៅរ៍សប្តាហ៍មុន ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានធ្វើការដកស្រង់ របាយការណ៍ ដែលចេញដោយ ក្លឹបកាំភ្លើងធំថា “អ្នករាល់គ្នាសូម ជូនពរដល់អ្នកឲ្យ ឆាប់ជានឹងអាល បានមកជួយក្លឹប វិញនាពេលឆាប់ៗ ខាងមុខនេះ តាមដែលអាចធ្វើទៅបាន ។ អ្នកត្រូវតែ មានកម្លាំងចិត្ត និងតស៊ូឡើង ហើយក៏កុំយកចិត្តទុកដាក់ ពីពាក្យរិះគន់ទាំងឡាយ គិតតែពីខ្លួនអ្នក ទៅបានហើយ” ។
ខ្សែបម្រើវ័យ២២ឆ្នាំ ជាកីឡាករឆ្នើមមួយរូប ក្នុងក្រុមជម្រើសជាតិ អង់គ្លេស និង Arsenal ដែលតែងតែជាប់ ក្នុងជម្រើស ១១នាក់ដំបូងជានិច្ច តែនេះគឺជាការរង របួសលើកទី១ របស់លោកប៉ុណ្ណោះ ក្នុងរដូវកាលឆ្នាំ ២០១៤-២០១៥នេះទាំង លេងនៅក្នុង Premier League និងក្នុងពានរង្វាន់ អន្តរជាតិ UEFA Champions League ៕