Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Spurs ឡើងទៅវគ្គ៣២ក្រុម ក្រោយផ្តួល Partizan Belgrade ១-០

$
0
0

ក្រុងឡុងដ៍៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានឈ្នះកៅអី ទៅវគ្គចែកពូល ៣២ក្រុម ដោយស្វ័យប្រវត្តិ ហើយបន្ទាប់ពីបានយកឈ្នះ ក្រុមភ្ញៀវ Partizan Belgrade ១-០ ក្នុងវគ្គជម្រុះពានរង្វាន់ លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League យប់មិញ ។

ការស៊ុតបញ្ចូលទីបាន១គ្រាប់ នៅនាទីទី៤៩ ដោយកីឡាករ Benjamin Stambouli បានជួយឲ្យក្រុមម្ចាស់ផ្ទះ Spurs ទទួលបាន៣ពិន្ទុបន្ថែម ឈរនៅកំពូលតារាង ប្រចាំពូល C ដាច់ដោយមាន ១១ពិន្ទុ មិនដែលចាញ់ឆ្លងកាត់ ៥ប្រកួតឈ្នះ៣ និងស្មើ២ ខណៈដែល Besiktas ទៅវគ្គ៣២ក្រុមដែរ បើទោះបីជាប្រកួត បានស្មើលទ្ធផល ២-២ ទល់នឹងក្រុមម្ចាស់ផ្ទះ Asteras Tripolis ក៏ដោយជាមួយនឹង ៩ពិន្ទុផុតទុក្ខភ័យ រួមជាមួយនឹងនៅសល់ ១ប្រកួតទៀតក្នុងដៃ ។

Spurs ជាក្រុមខ្លាំងមួយផងដែរ របស់អង់គ្លេស ក្រៅពីក្រុម Chelsea, Arsenal, Manchester City, Liverpool, Manchester United និង Everton ដែលតែងតែមាន កៅអីលេងក្នុងវគ្គ ៣២ក្រុម នៃក្របខណ្ឌទី២ ប្រចាំទ្វីបអឺរ៉ុប រួមជា មួយ Everton ក៏បានឡើងទៅវគ្គ ៣២ក្រុមដូចគ្នា បន្ទាប់ពីបានយកឈ្នះ ក្រុមម្ចាស់ផ្ទះ Wolfsburg របស់អាល្លឺម៉ង់ ២-០ យប់មិញបន្ថែមទៀត ពីការធ្វើបានសម្រេច ដោយកីឡាករខ្សែប្រយុទ្ធ Romelu Lukaku និងមិត្តរួមក្រុម Kevin Mirallas នៅនាទីរៀងគ្នា៤៣ និង៧៥ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles