Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ភ្នំពេញក្រោន ត្រៀមចេញទៅ ដណ្ដើមពាន YAIT នៅចិនដើមខែក្រោយ

$
0
0

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់តំណែងជើង ឯក៥សម័យកាល នៃលីកកំពូលកម្ពុជា នៅដើមខែធ្នូ ឆ្នាំ២០១៤ខាងមុខនេះ នឹងធ្វើដំណើរឆ្ពោះទៅ ខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់ Yunnan-Asean International Tournament (YAIT) ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្លឹបបានឲ្យដឹងថា នៅថ្ងៃទី០៣ ធ្នូសប្ដាហ៍ក្រោយនេះ ថ្នាក់ដឹកនាំក្រុមភ្នំពេញក្រោន នឹងបញ្ជូនកីឡាករ របស់ខ្លួនចំនួន១៨នាក់ ទៅកាន់ខេត្តយូណាន ប្រទេសចិន ដើម្បីត្រៀមធ្វើការប្រកួត ប្រជែងដណ្ដើម ពានរង្វាន់ YAIT ក្នុងចំណោមប្រទេស ចូលរួមចំនួន១៨ ចែកចេញជា២០ក្រុម ។

លោក Sam Schweingruber គ្រូបង្វឹក និងជាអ្នកដឹកនាំក្រុម កីឡាករភ្នំពេញក្រោនទៅកាន់ប្រទេសចិននោះ បានថ្លែង ឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិ ខាងលើនេះ នឹងដំណើរការការប្រកួតផ្លូវការរយៈពេល៦ថ្ងៃ ជាប់គ្នាចាប់ពីថ្ងៃទី០៥-១០ ខែធ្នូខាងមុខនេះ ។ លោកបន្ដថា នេះគឺជាឱកាសល្អ ខ្លាំងណាស់សម្រាប់ក្រុម បាល់ទាត់កម្ពុជា ដែលបានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជាពិសេសគឺជា ឱកាសរៀបចំក្រុមឲ្យបានល្អ ដើម្បីត្រៀមប្រកួតការ ពារតំណែងជើងឯក Metfone Cambodia League របស់កម្ពុជានៅឆ្នាំ២០១៥ខាងមុខផងដែរ ។

លោកបញ្ជាក់ថា ឆ្នាំ២០១៤នេះ បន្ទាប់ពីក្រុមភ្នំពេញក្រោន ដណ្ដើមបានតំណែងជើងឯកលីកកំពូលកម្ពុជារួចមក ក្លឹបបានចូលរួមប្រកួត ពានរង្វាន់អន្ដរជាតិជាច្រើន បើទោះបីពុំសូវទទួលបានលទ្ធផលល្អ យ៉ាងណាក៏ដោយ ប៉ុន្ដែកាលពីដើម ឆ្នាំ២០១៤កន្លងទៅ ភ្នំពេញក្រោន ក៏ធ្លាប់ដណ្ដើមបានចំណាត់ ថ្នាក់លេខ៣នៃពានរង្វាន់ Nanning-Asean International Invitation Tournament នៅប្រទេសចិនម្ដងរួចមកហើយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles