Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

NEC ជជែក​ជាមួយ Lenovo រឿង​អាជីវកម្ម​ទូរស័ព្ទ​ចល័ត

$
0
0

កិច្ចពិភាក្សារព្រមបង្កើត អាជីវកម្មទូរស័ព្ទចល័ត របស់ក្រុមហ៊ុន អេឡិចត្រូនិកជប៉ុន NEC និងក្រុមហ៊ុនផលិត កុំព្យូទ័រធំលំដាប់ទី២ របស់ចិន Lenovo នៅមិនទាន់សម្រេច ព្រោះថាក្រុមហ៊ុនទាំង នៅមិនទាន់យល់ ស្របឲ្យនរណាមួយ ធ្វើជាម្ចាស់ក្រុមហ៊ុន និងជាម្ចាស់ប៉ាតង់។

កាលពីថ្ងៃពុធម្សិលមិញនេះ សារព័ត៌មាន Kikkei របស់រាយការណ៍ថា ក្រុមហ៊ុន NEC មានគម្រោង បោះបង់ចោលនូវ អាជីវកម្មទូរស័ព្ទចល័ត បន្ទាប់ពីកិច្ចព្រមព្រៀង ជាមួយនឹង Lenovo មិនបានសម្រេច។

ប្រភពដដែលបានបន្តទៀតថា NEC បាននឹងកំពុងតែ ពិចារណាលើលក្ខណៈ មួយចំនួនទៀតក្នុង នោះរួមទាំងការ ពិភាក្សាជាមួយ Lenovo ឲ្យច្បាស់លើការ ប្រើប្រាស់ប៉ាតង់។ បើសិនជាការពិភាក្សារ មិនអាចទៅរួចនោះទេ NEC អាចនឹងផ្អាកការ បង្កើតស្មាតហ្វូន។

បើទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មាននេះត្រូវ បានក្រុមហ៊ុន NEC និង Lenovo ទាត់ចោល ព្រមទាំងបាននិយាយ ថាជាព័ត៌មានមិនពិត៕


Viewing all articles
Browse latest Browse all 4895

Trending Articles