Vimpelcom ជាក្រុមហ៊ុនផ្ដល់ សេវាកម្មប្រព័ន្ធ ទូរស័ព្ទធំមួយរបស់រុស្ស៊ី នឹងឈប់លក់នូវ iPhone របស់ក្រុមហ៊ុន Apple ដែលទង្វើនេះមិនសុខ ពីក្រុមហ៊ុនដដៃទៀតឡើយ។ នេះបើយោងតាម សេចក្ដីរាយការណ៍របស់ សារព័ត៌មាន Financial Times។
ក្រុមហ៊ុន Vimpelcom ប្រហែលជានឹងឈប់លក់ iPhone នៅក្នុងខែនេះ ដោយកិច្ចព្រមព្រៀងមួយចំនួនត្រូវបានកាត់ផ្ដាច់ ប៉ុន្តែការឈប់លក់នេះ មិនត្រូវបានបង្ហាញពី មូលហេតុនោះទេ។ ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់ សេវាកម្មទូរស័ព្ទ MTS និង Megafon បានផ្អាកការលក់ iPhone។
តំណាងក្រុមហ៊ុន MTS បានប្រាប់សារព័ត៌មាន Reuters ថា កិច្ចព្រមព្រៀងរវាងខ្លួន និង Apple បានផុតកំណត់តាំងពី ខែវិច្ឆិកាឆ្នាំ២០១២មកម៉្លេះ ហើយយើងមិនបាន បន្តកិច្ចព្រមព្រៀងតទៅទៀតទេ។ ចំណែកអ្នកនាំពាក្យ របស់ក្រុមហ៊ុន Megafon ក៏បាននិយាយកាល ពីថ្ងៃពុធថា ខ្លួនឈប់លក់ iPhone តាំងពីឆ្នាំ ២០០៩មកម៉្លេះ។
ទីផ្សារស្មាតហ្វូនរបស់ Apple នៅក្នុងប្រទេសរុស្ស៊ី មានត្រឹមតែ ៤.៥ភាគរយប៉ុណ្ណោះ ហើយចំណែកព័ត៌មាន ដែលបាននិយាយថា Vimpelcom ឈប់លក់ iPhone នេះ ខាងក្រុមហ៊ុន ទាំងពីរមិនបានឆ្លើយបតនឹង សំណើរបស់អ្នក សារព័ត៌មាននោះទេ៕