ក្រុមហ៊ុនលក់ទំនិញ តាមរយៈអនឡាញ eBay បានបង្ហាញ ប្រាក់ចំណូល ប្រចាំត្រីមាសទី២ ដោយកើនឡើងជាង ១០ភាគរយ ប៉ុន្តែទីផ្សារភាគហ៊ុន បានធ្លាក់ចុះនៅក្រោយពេល ដែលក្រុមហ៊ុនធ្វើការ ប្រកាសបង្ហាញ ប្រាក់ចំណូល។
យោងតាមការចុះផ្សាយរបស់ Business Insider បានឲ្យដឹងថា ប្រាក់ចំណូលរបស់ eBay នៅក្នុងត្រីមាសទី២ មានចំនួន ៣.៩ពាន់ លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ មុនកើនឡើង ១៤ភាគរយ។
នៅក្នុងសេចក្ដីប្រកាស បានបញ្ជាក់ប្រាប់ថា ប្រាក់ចំណូល សុទ្ធមានចំនួន ៦៤០លានដុល្លារអាមេរិក ប្រាក់ចំណូល ដែលបានមកពី ការលក់មានចំនួន ៣.៤ពាន់លាន ដុល្លារអាមេរិក។
បន្ទាប់ពីក្រុមហ៊ុនលក់ ទំនិញអនឡាញមួយនេះ ប្រកាសបង្ហាញ ប្រាក់ចំណូលមិន បានប៉ុន្មានម៉ោងផង ស្រាប់តែទីផ្សារ ភាគហ៊ុនរបស់ក្រុមហ៊ុន នេះបានធ្លាក់ចុះ ៥ភាគរយ ដែលជាហេតុធ្វើឲ្យ eBay មិនសប្បាយ ចិត្តយ៉ាងខ្លាំង៕