ឡាវ៖ ឆ្លងតាមប្រវត្តិជួបគ្នា ៣ប្រកួតចុងក្រោយមកនេះ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា លេងមិនដែលឈ្នះក្រុម ជម្រើសមីយ៉ាន់ម៉ា ទាន់តែសោះ ដោយបានបរាជ័យ ក្នុងលទ្ធផល ៣-០ ១-០ និង ៣-២ ទាំងលេងក្នុងព្រឹត្តិការណ៍ AFF SC និងពាន AFC CC ។
ការជួបជាមួយក្រុមដែលតែងតែ យកឈ្នះលើក្រុមខ្លួននោះ វារឹតតែបន្ទុកដ៏ធ្ងន់ធ្ងរ សម្រាប់គ្រូបង្វឹកជនជាតិ កូរ៉េខាងត្បូង លោក Lee Tae Hoon ត្រូវធ្វើការខ្លាំងឡើង ដើម្បីយកឈ្នះឲ្យទាល់តែ បាននាម៉ោង ០៣ និង ៣០នាទីថ្ងៃសៅរ៍ ទី១៨ ខែតុលានេះនៃយុទ្ធនាការ ជម្រុះពានរង្វាន់ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ឆ្នាំ២០១៤ នៅប្រទេសឡាវ ។
តែយ៉ាងណាក៏ដោយកម្ពុជា នឹងអាចមានសង្ឃឹមឈ្នះច្រើន ត្បិតអីក្រុមមីយ៉ាន់ម៉ា បីដូចជាលេងធ្លាក់ជើងបន្តិច ក្រោយពី វិលត្រឡប់មកពីលេង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games នៅទីក្រុងអ៊ីនឈួន ដែលទើបតែបញ្ចប់ នាពេលថ្មីៗនេះ និងលេងមិនឈ្នះទីម័រខាងកើត ទៀតដោយរក្សា លទ្ធផលស្មើ ០-០ រហូតដល់បញ្ចប់ នៃការប្រកួតពេញម៉ោង តែកម្ពុជា បានវាយបកឈ្នះទីម័រ ៣-២ វិញដ៏គួរឲ្យភ្ញាក់ផ្អើល ។
នាពេលថ្មីៗនេះដែរ ក្រុមកម្ពុជាបាន បង្ហាញទម្រង់លេងឲ្យ ដ៏គួរឲ្យចាប់អារម្មណ៍ និងអាចបំប៉ោងសំណាញ់ទី គូប្រកួតបានជានិច្ច បើទោះបីជាបាន ចាញ់ម្ចាស់ឡាវ ៣-២ ទាំងប្រផិតប្រផើយ តាំងពីថ្ងៃបើកឆាកដ៏ដោយ គឺឡាវបានយកឈ្នះកម្ពុជា ទាំងវេទនាជាទីបំផុត ។ ៣ពិន្ទុនារសៀលនេះ វាសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីប្រជែងយកកៅអីមួយ ឡើងទៅវគ្គ បន្ទាប់មុននឹងទៅជួបក្រុម បាតតារាងប្រ៊ុយណេនាថ្ងៃទី២០ ខែតុលាជាកិច្ចបញ្ចប់វគ្គជ្រុះ ហើយក៏ជាក្រុមដែលរំពឹងអាច ស៊ីបានផងដែរ ប្រសិនបើអាចឆ្លងកាត់ឧបសគ្គ ជួបជាមួយនឹងមីយ៉ាន់ម៉ា នាថ្ងៃបានមែននោះ ៕
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា