ក្រុងប៉ារីស៖ ជំនួបស៊ីសាច់ហុតឈាម ក្នុងក្របខណ្ឌ Ligue 1 របស់បារាំងយប់មិញនេះ ក្រុមការពារតំណែងជើងឯក Paris Saint Germain (PSG) បានវាយបកឈ្នះ ក្រុមម្ចាស់ផ្ទះ Lens ៣-១ វិញ ខណៈដែលកីឡាករ ខ្សែប្រយុទ្ធ Edinson Cavani ត្រូវបានពិន័យកាតក្រហម ដោយសារតែអបអរ តាមបែបបាញ់កំាំភ្លើង ។
PSG បានរបូត១គ្រាប់មុន នៅត្រឹមនាទីទី១០ ពីការធ្វើបានសម្រេច ដោយកីឡាករ Adamo Coulibaly មុនពេល Yohan Cabaye ជួយឲ្យ Paris តាមបានស្មើវិញនៅ ១៨នាទី បន្ទាប់ជាមួយនឹង មិត្តរួមក្រុម Maxwell បានស៊ុតផ្តាច់១ជើងពី ចម្ងាយក្រៅពីតំបន់គ្រោះថ្នាក់ ចូលទីយ៉ាងស្អាត នៅនាទី៣៤ ដែលជាគ្រាប់បាល់នាំមុខ Lens ២-១ បណ្តោះអាសន្នក្នុង វគ្គទី១ ។
វគ្គទី២បានរឹតតែអស្ចារ្យដោយមានកីឡាករ Jean-Philippe Gbamin របស់ក្រុម Lens ត្រូវបានពិន័យកាតក្រហមនៅ នាទី៥៤ដោយសារធ្វើឲ្យ Cavani ដួលនៅប្រអប់គ្រោះថ្នាក់ និងត្រូវបានពិន័យ បាល់ប៉េណាល់ទី ស៊ុតបានសម្រេចដោយ កីឡាករអ៊ុយរូហ្គាយ Cavani នៅនាទី៥៥ ដោយបានអបអរ តាមបែបបាញ់កាំភ្លើង ក៏ត្រូវបានលោកអាជ្ញាកណ្តាល Nicolas Rainville ។
៣ពិន្ទុបន្ថែមនៅទឹកដីក្រៅផ្ទះនេះដែរ បានធ្វើឲ្យ PSG មាន១៨ពិន្ទុ ឈរនៅលេខរៀងទី ២បណ្តោះ ក្រោយឆ្លងកាត់១០ ប្រកួតឈ្នះ៤ ស្មើ៦ មិនដែលចាញ់ជាមួយនឹង ការស៊ុតបញ្ចូលទីគេ បាន១៨គ្រាប់ និងរបូតវិញ៧គ្រាប់ ៕