Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ពេជ្រ សីហា ប៉ះ ផល សោភ័ណ្ឌ ចុងសប្ដាហ៍នេះ តើនឹងមានរឿងអ្វីកើតឡើង?

$
0
0

ភ្នំពេញ៖ ពិតជាកក្រើកសង្វៀនបាយ័ន រោងសៀកជាមិនខាន សម្រាប់ជំនួបរវាង អ្នកលេងមុខដែក ពេជ្រ សីហា សិស្សគុន ក្លឹបក្រសួងការពារជាតិ និងអ្នកលេងចិត្តធ្ងន់ ផល សោភ័ណ្ឌ សិស្សគុនក្លឹបតាឡីដំរីមានរិទ្ធិ នាល្ងាចថ្ងៃទី១៩ ខែតុលាចុងសប្ដាហ៍នេះ ។ ចាំមើល តើនឹងមានរឿងអ្វីកើតឡើង សម្រាប់ជំនួបរវាងជើងខ្លាំង២រូបខាងលើ?

នេះគឺជាលើកដំបូង ដែលគណៈកម្មការរៀបចំគូប្រកួត បានផ្គូរផ្គងឲ្យកីឡាករជើងខ្លាំងទាំង២រូប គឺកីឡាករ ពេជ្រ សីហា និងកីឡាករ ផល សោភ័ណ្ឌ ជួបគ្នានៅលើសង្វៀន ក្នុងនាមជាគូឯក ប្រចាំសប្ដាហ៍ ដើម្បីតតាំងប្រជែង យកជ័យជំនះរៀងៗខ្លួន ។  

ពេជ្រ សីហា មួយរយៈពេលចុងក្រោយនេះ គេតែងតែបង្ហាញវត្តមាននៅលើសង្វៀនប្រដាល់ក្នុងស្រុក ហើយក៏ធ្លាប់បានប្រកួត មិត្តភាពអន្ដរជាតិ ជាច្រើនលើកផងដែរ ។ សីហា មានសាច់ស្នៀតពិសេសៗជាច្រើន ដើម្បីសម្លាប់គូប្រកួតរបស់ខ្លួន ជាពិសេសគឺតាមរយៈ ការប្រើកែងដ៏ស្ទាត់ ជំនាញតែម្ដង ។

រីឯ ផល សោភ័ណ្ឌ ក៏មិនធម្មតាដែរ បើទោះបីជាសិស្សប្អូនរបស់ ពេជ្រ សីហា ក៏ដោយ ។ បើនិយាយពីសាច់ស្នៀត និងចិត្តអំណត់ក្នុងការ ប្រកួតរបស់ពួកគេ គឺសុទ្ធតែជាកីឡាចិត្តធ្ងន់ដូចគ្នា ពោលគឺក្នុងការប្រកួតម្ដងៗ ទាំងកីឡាករ ពេជ្រ សីហា និង ផល សោភ័ណ្ឌ មិនងាយវាយ ចេញផ្ដេសផ្ដាសឡើយ លុះត្រាតែមានឱកាសល្អ ទើបពួកគេធ្វើការវាយចេញ ។ ដូច្នេះតាមរយៈ ការផ្គួរផ្គងរវាងជើងខ្លាំងទាំង២ខាងលើនេះ ទស្សនិកជនរំពឹងថា នឹងសប្បាយភ្នែកទៀតហើយ នៅថ្ងៃចុងសប្ដាហ៍នេះ ។

ក្រៅពីគូឯកខាងលើក៏នៅមានជំនួបមិត្តភាព រវាងជើងខ្លាំងជាច្រើនទៀតផងដែរ ក្នុងនោះមានកីឡាករ ផាន់ សុវណ្ណ មកពីក្លឹបមិត្តប៉ូលិស ប្រកួតជាមួយកីឡាករ កែវ វិរៈ, កីឡាករ នូវ ស៊ីថា មកពីក្លឹបបង្ក្រាប គ្រឿងញៀនខេត្តរតនគិរី ត្រូវជួបកីឡាករ សល់ ប៊ុនហ៊ូវ ជើងខ្លាំងស្រករក្រោយមក ពីក្លឹបកុសលកីឡា និងកីឡាករ ឯម លឿងរ៉ា មកពីក្លឹបសុភាន្ទ ប្រកួតជាមួយកីឡាករ ផាន់ ចំណាន មកពីក្លឹបបង្ក្រាប គ្រឿងញៀនខេត្តរតនគិរី ៕


Viewing all articles
Browse latest Browse all 4895

Trending Articles