Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាការិនី ស៊ន សៀវម៉ី ចូលជួបសំដែង ការគួសម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង

$
0
0

ភ្នំពេញ៖ កីឡាការិនីជើងឯក ម្ចាស់ពានរង្វាន់ មេដាយមាស តេក្វាន់ដូ Incheon Asian Games 2014 កញ្ញា ស៊ន សៀវម៉ី ចូលជួបសម្ដែងការគួរសម ជាមួយឯកអគ្គរដ្ឋទូត ប្រទេសកូរ៉េខាងត្បូង លោក គីម ហាន់ស៊ូ ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានឲ្យដឹងថា កីឡាការិនី ស៊ន សៀវម៉ី ដែលបានទៅចូល រួមការប្រកួត Incheon Asian Games 2014 ប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម និងទទួលបានមេដាយមាសនោះ កាលពីថ្ងៃទី0៦ ខែតុលា ឆ្នាំ២០១៤ កញ្ញា និងគ្រូបង្វឹកលោក ឆយ យ៉ុងសុក ជនជាតិកូរ៉េ បានចូលជួបសំដែងការគួរសមជាមួយឯកអគ្គរដ្ឋទូត គីម ហាន់ស៊ូ ។ កញ្ញា និងលោកគ្រូបង្វឹកបានថ្លែងអំណរគុណ ដល់ស្ថានទូត ដែលបានជួយឧបត្ថម្ភ កីឡាតេក្វាន់ដូកម្ពុជា ហើយបាន រៀបរាប់ចែកបទពិសោធន៍អំពីការប្រកួត Incheon Asian Games ដ៏លំបាក និងគួរឲ្យរំភើប ។

លោកឯកអគ្គរដ្ឋទូត គីម ហាន់ស៊ូ បានមានប្រសាសន៍ថា មេដាយមាសនេះ មិនមែនជារបស់សាម៉ីខ្លួន តែម្នាក់ទេ ប៉ុន្តែវាជាមេដាយ របស់ប្រជាជនកម្ពុជាទាំងមូល និងបានអបអរសាទរ ចំពោះលទ្ធផល ដ៏ត្រចេះត្រចង់របស់កញ្ញា ។ លោកក៏បានអបអរសាទរ ចំពោះការខិតខំប្រឹងប្រែង របស់លោកគ្រូបង្វឹក ឆយ យ៉ុងសុក ដែលបានបញ្ចេញអស់ កម្លាំងកាយចិត្តបង្វឹកកីឡាតេក្វាន់ដូ នៅកម្ពុជាអស់ រយៈពេល១៨ឆ្នាំ ឲ្យទទួលបាន លទ្ធផលដ៏គួរឲ្យស្ញប់ស្ញែងនេះ ។ លោកក៏បានបន្ថែមទៀតថា ប្រជាជនកូរ៉េជាច្រើន ក៏បាន ចូលរួម គាំទ្រ លើកទឹកចិត្តដល់កីឡាការិនី ស៊ន សៀវម៉ី ទាំងនៅកន្លែងប្រកួត និងនៅតាមផ្ទះផងដែរ ដែលវាហាក់ដូចជា ការប្រកួតរបស់កូរ៉េដូច្នោះដែរ ។

ជាការឆ្លើយតប កញ្ញា ស៊ន សៀវម៉ី និងគ្រូបង្វឹក បានថ្លែងអំណរគុណដល់ប្រជាជនកូរ៉េ ដែលបាន ជួយគាំទ្រយ៉ាងច្រើនបែបនេះ ។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ឯកអគ្គរដ្ឋទូត បានក្រើនរំលឹកដល់កញ្ញា ស៊ន សៀវម៉ី ថាមិនត្រូវពេញចិត្តនឹងអ្វី ដែលទទួលបានក្នុងពេលបច្ចុប្បន្នទេ ត្រូវតែបន្តការខិតខំបន្ថែមទៀត ជាពិសេសត្រូវ ខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផល ដ៏ល្អប្រសើរនៅក្នុងការប្រកួត 2016 Rio Olympic Games ខាងមុខ ។ ស្ថានទូតនឹងនៅតែបន្តការឧបត្ថម្ភ ដើម្បីភាពរីកចម្រើន របស់វិស័យកីឡាតេក្វាន់ដូកម្ពុជា ហើយយើងនឹងរៀបចំការ ប្រកួតតេក្វាន់ដូ សម្រាប់ពានរង្វាន់ឯកអគ្គរដ្ឋទូត (Ambassador’s Cup Taekwando) នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះផងដែរ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles