Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

មេធំ Google និយាយថា ខ្លួន​មាន​សុវត្ថិភាព​ខ្ពស់​ជាង Apple ឆ្ងាយណាស់

$
0
0

លោក Eric Shmidt ប្រធានក្រុមប្រឹក្សាភិបាល Google បានឆ្លើយតបទៅនឹងការបញ្ចេញមតិរបស់ លោក Tim Cook នាយកប្រតិបត្តិ Apple ថា Google ពុំសូវមានសុវត្ថិភាព ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបានលោក Eric Shmidt ច្រានចោល និងវាយបកវិញផងដែរ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ CNN Money លោក Eric Shmidt បាននិយាយថា Google មិនមែនដូច Tim Cook និយាយនោះទេ ពោលគឺប្រព័ន្ធសុវត្ថិភាពរបស់ Google ខ្ពស់ជាង Apple ឆ្លាយណាស់។ ភ្លាមជាមួយនោះ លោក Eric Shmidt ក៏បានបន្ថែមទៀតថា Google ជាក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណែតឥតគិតថ្លៃមួយ និងធំជាងគេនៅក្នុងពិភពលោក។

កាលពីប៉ុន្មានខែមុននេះ មានសេចក្ដីរាយការណ៍ថា Goolge បានចូលដៃចូលជើង ជាមួយនឹងទីភ្នាក់ងារ សន្ដិសុខជាតិអាមេរិក (NSA) ព្រមទាំងផ្ដល់ទិន្នន័យ អ្នកប្រើប្រាស់ឲ្យទៅភ្នាក់ងារ មួយនេះថែមទៀតផង៕


Viewing all articles
Browse latest Browse all 4895

Trending Articles