ក្រុមហ៊ុន Apple ត្រូវបានរដ្ឋាភិបាលចិនអនុញ្ញាតឲ្យលក់ iPhone 6 នៅក្នុងប្រទេសចិននៅថ្ងៃទី១០ខែតុលា ឆ្នាំ ២០១៤ ខាងមុខនេះ ដោយមានក្រុមហ៊ុនផ្ដល់ សេវាកម្មទូរស័ព្ទធំៗចំនួនបីរ China Mobile, China Unicom និង China Telecom ជាអ្នកចែកចាយ។
នៅថ្ងៃនេះ គេហទំព័រក្នុងស្រុកចិន Feng បានចុះផ្សាយថា iPhone 6 មានការកុម្ម៉ង់ទិញរហូតដល់ទៅ ២លានគ្រឿងនៅក្នុងរយៈពេលតែ ៦ម៉ោង ក្រោយពេលដែល Apple ប្រកាសដាក់លក់នៅ លើទីផ្សារប្រទេសចិន។ កាលពី Apple ចេញលក់ iPhone 6 នៅលើបណ្ដាប្រទេសទាំង ៩ដំបូងគេនោះគឺមាន ការកុម្ម៉ង់ទិញរហូតដល់ ៤លានគ្រឿង ក្នុងរយៈពេល ២៤ម៉ោង៕