Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ស៊ន សៀវម៉ី កំពុងឆ្ពោះទៅដណ្ដើម មេដាយមាស ​ជូនកម្ពុជា ក្រោយកាន់កាប់ មេដាយប្រាក់ក្នុងដៃ

$
0
0

ភ្នំពេញ៖ ពេលនេះកីឡាការិនី តេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានគ្រងតំណែងម្ចាស់ មេដាយប្រាក់ ១គ្រឿងនៅក្នុង ព្រឹត្តិការណ៍ Asian Games លើកទី១៧ ក្នុងទីក្រុង Incheon ប្រទេសកូរ៉េទៀតហើយ បន្ទាប់ពីប្រកួតឈ្នះ កីឡាការិនី Alora របស់ហ្វីលីពីន ដែលជាអតីតម្ចាស់ មេដាយមាសកីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ាដូចគ្នា ក្នុងលទ្ធផល ៦-៥ ពិន្ទុ ។

ការដណ្ដើមបានជ័យជំនះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកនេះ ស៊ន សៀវម៉ី កំពុងត្រៀមខ្លួនឡើង ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៧៣គីឡូក្រាម ដើម្បីស្វែងរកមេដាយមាស ជូនប្រទេសកម្ពុជា ។ វីរៈនារីដំបូង ដែលជួយឲ្យកម្ពុជា ឈ្នះមេដាយប្រាក់ កម្រិតអាស៊ី ក្រោយខកខានចូលរួម អស់រយៈពេល ៤៤ឆ្នាំមកនេះ កីឡាការិនី ស៊ន សៀវម៉ី នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយកីឡាការិនី មកពីប្រទេសអ៊ីរ៉ង់ ។

គួរបញ្ជាក់ថា មុននឹងប្រកួតឈ្នះ កីឡាការិនីហ្វីលីពីន Alora ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤នេះ កីឡាការិនី ស៊ន សៀវម៉ី ក៏បានប្រកួតឈ្នះកីឡាការិនី អូបេគីស្ថាន ក្នុងលទ្ធផល ២៩-៧ពិន្ទុផងដែរ ។ ដូច្នេះសម្រាប់ដំណើរឆ្ពោះ ទៅដណ្ដើមមេដាយមាស ជូនកម្ពុជានេះ ចូលបងប្អូនជនរួមជាតិ មេត្តាគាំទ្រកីឡាការិនី ស៊ន សៀវម៉ី ទាំងអស់គ្នា ដើម្បីមោទនៈភាពជាតិយើង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles