Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Nvidia ប្ដឹង Samsung និង Qualcomm ពី​បទរំលោភ​ប៉ាតង់

$
0
0

ក្រុមហ៊ុនផលិតឈីប Nvidia Corp បានបើកទំព័រសករាជថ្មី នៅក្នុងជម្លោះប៉ាតង់ ដោយថ្មីៗនេះ បានដាក់ពាក្យបណ្ដឹង ប្រឆាំងនឹងក្រុមហ៊ុន ផលិតស្មាតហ្វូនយក្ស Samsung និងក្រុមហ៊ុនផលិតឈីប Qualcomm Inc ដោយបានចោទពីបទរំលោភប៉ាតង់។ នេះបើយោងតាមការចុះផ្សាយរបស់ WSJ។

គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុន Samsung និងក្រុមហ៊ុនផលិតឈីប Qualcomm ត្រូវបានក្រុមហ៊ុន Nvidia ប្ដឹងពីបទរំលោភប៉ាតង់លើការរចនា Graphics chips។ ក្រុមហ៊ុន Nvidia មិនបានបញ្ជាក់ពីសំណង ក្នុងការទាមទារនោះទេ ប៉ុន្តែ Nvidia បានស្នើឲ្យគណៈកម្មការ ពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក ហាមឃាត់ការនាំចូលនូវស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដូចជា Galaxy Note 4, Galaxy Note Edge, Galaxy S5 និង Galaxy Note 3 រួមទាំងឧបករណ៍ Tablet មួយចំនួនទៀតដូចជា Galaxy Tab S, Galaxy Note Pro and Galaxy Tab។

តំណាងអ្នកនាំពាក្យរបស់ Samsung បានសុំមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ចំណែកខាងក្រុមហ៊ុន Qualcomm ក៏បានឆ្លើយបដិសេធដូចគ្នា៕


Viewing all articles
Browse latest Browse all 4895

Trending Articles