Reuters ៖ ក្រុមហ៊ុន Google បានយល់ព្រមសងប្រាក់ ១៩លានដុល្លារអាមេរិកវិញ ដល់ឪពុកម្ដាយរបស់ក្មេង ដែលបានចំណាយលុយ ជាច្រើនក្នុងការទិញរបស់ តាមរយៈការលេង វីដេអូហ្គេម Ice Age Village និង Air Penguins នៅលើស្មាតហ្វូន និង Tablet។
យោងតាមសម្ព័ន្ធគណៈកម្មការពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុន Google មិនបានបំពាក់នូវ ប្រព័ន្ធសុវត្ថិភាពខ្ពស់ក្នុង ការចាយលុយតាមក្រេឌិតកាត ដោយបានអនុញ្ញាតក្មេងៗ ទិញរបស់ផ្សេងៗនៅលើ អនឡាញតាមក្រេឌិតកាត របស់ឪពុកម្ដាយគេ ដោយភាពងាយស្រួល ពោលគឺមិនមាន ការវាយពាក្យសម្ងាត់ ឬចំណុចពិសេសមួយ ដើម្បីបញ្ជាក់ការទិញ។
តុលាការបានចោទប្រកាន់ថា ក្រុមហ៊ុន Google បានធ្វេសប្រហែសក្នុង ការគ្រប់គ្រងទៅលើ ប្រព័ន្ធដំណើរការ និងការទិញទំនិញផ្សេងៗនៅលើ Google Play ជាក់ស្ដែងដូចក្នុង ករណីនៅពេលនេះ ក្មេងៗបានចំណាយលុយ ដែលមាននៅក្នុង ក្រេឌិតកាតរបស់ឪពុកម្ដាយ ពួកគេទិញទំនិញផ្សេងៗ ខណៈដែលពួកគេ កំពុងតែលេងហ្គេម ដោយគេគិតថា នោះគ្រាន់តែជាការចំណាយមួយ នៅក្នុងហ្គេមប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ករណីបែបនេះក៏ធ្លាប់កើត មានចំពោះក្រុមហ៊ុន Apple ផងដែរ ដោយក្រុមហ៊ុន Apple បានសងប្រាក់ ៣២,៥ពាន់លានដុល្លារអាមេរិក ដល់ឪពុកម្ដាយក្មេងៗវិញ ក្រោយពីមានការចោទប្ដឹងពី ឪពុកម្ដាយទៅលើ ការធ្វេសប្រហែលរបស់ក្រុមហ៊ុន Apple៕