ក្រុងម៉ាឌ្រីដ៖ ក្រុមការពារតំណែងជើងឯកគោជល់អេស្ប៉ាញ នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ របស់ខ្លួនក្នុងការទទួល ស្វាគមន៍ក្រុមភ្ញៀវ ម៉ាស៊ីដូណា (FYR Macedonia) ប្រចាំពូល C ស្របពេលក្រុមម្ចាស់ពាន World Cup 2014 អាល្លឺម៉ង់នឹងត្រូវប៉ះក្រុមភ្ញៀវស្កុតឡេនពីក្នុងពូល D នៃវគ្គជម្រុះជុំទី១ជើងទី១ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង។
ការប្រកួតដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះនាម៉ោង០១ និង ៤៥នាទីរំលងអាធ្រាត្រដូចគ្នា (ម៉ោងនៅកម្ពុជា) បន្ទាប់ ពីបញ្ចប់ការប្រកួតមិត្តភាព អន្តរជាតិនារាត្រីនេះទៅសម្រាប់ ៥៣ប្រទេសចែកចេញជា៩ពូល (A-I) ប្រកួតដូរទឹកដី២ជើង ក្នុងមួយក្រុមសន្សំពិន្ទុឡើង ទៅវគ្គចែកពូលផ្តាច់ព្រ័ត្រទាំង ២៤ក្រុម ខ្លាំងក្នុងទឹកដីម្ចាស់ផ្ទះ World Cup ឆ្នាំ១៩៩៨ ប្រទេសបារាំង។
រូបមន្តនៃការប្រកួតគឺយក២ក្រុមក្នុងពូលឡើងទៅវគ្គចែកពូលផ្តាច់ព្រ័ត្រនៃ UEFA Euro 2016 ខណៈដែលម្ចាស់ផ្ទះបា រាំងឈ្នះកៅអីមួយ ដោយស្វ័យប្រវត្តិ និងយកលេខ៣មានពិន្ទុ ខ្ពស់ជាងគេ១ក្រុមខណៈដែល៤ក្រុម ទៀតត្រូវជ្រើសរើស បន្តក្រោយបញ្ចប់ប្រកួត ជម្រុះជុំទី២ទៀតនោះ ដើម្បីបង្គ្រប់បាន២៤ ចែកចេញជា៦ពូល ដោយក្នុងមួយពូលមាន៤ក្រុម ខុសពីរដូវកាលមុនឆ្នាំ២០១២ នៅប៉ូឡូញ និងអ៊ុយក្រែន មានតែ១៦ទេនោះ។
ទាំងអេស្ប៉ាញ និងអាល្លឺម៉ង់ សុទ្ធសឹងតែរំពឹងទទួលបាន៣ពិន្ទុក្នុងទឹកដីទាំងអស់ ត្បិតអីត្រូវជួបក្រុមដែល មិនសូវមានការរីកចម្រើន ខាងបាត់ទាត់មានដូចជា ស្កុតឡេន និងម៉ាស៊ីដូណា ជាដើម ហើយក៏ជាក្រុមដែល សង្ឃឹមច្រើនផងដែរក្នុងការឡើងទៅ វគ្គចែកពូលផ្តាច់ព្រ័ត្រនៃ Euro 2016 លើកទី១៥ទៀតផង៕