Reuters៖ ក្រុម Hacker ដែលមិនស្គាល់ប្រភពមួយ បានវាយលុយទៅលើគេហទំព័រ ធានារ៉ាប់រងសុខភាព របស់លោកបារ៉ាក់ អូមាប៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីកាលពីថ្មីៗនេះ ប៉ុន្តែតំណាងគ្រប់គ្រង បានបញ្ជាក់ថា ពុំបានបាត់បង់ទិន្នន័យ ឬឯកសារឡើយ។
លោក Aaron Albright អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលថែរក្សា និងសេវាកម្មរបស់ Obamacare (HealthCare.gov) បានថ្លែងឲ្យដឹងថា ក្រុម Hacker បានព្យាយាលតាមវិធីសាស្ត្រជាច្រើន ដូចជាការធ្វើ DDoS ជាដើម ប៉ុន្តែវិធីសាស្ត្រមួយដែលHacker វាយប្រហារបាននោះគឺប្រើវិធីសាស្ត្រ Upload មេរោគដើម្បីចូលទៅ ដាច់ប្រព័ន្ធការពារ និងចាប់ផ្ដើមធ្វើការវាយលុក។
លោក Albright បានបញ្ជាក់ទៀតថា គេហទំព័របានគាំង តែរយៈពេលខ្លីប៉ុណ្ណោះ ព្រោះនៅពេលវាយលុយ ត្រូវបានខាងអ្នកជំនាញដឹង និងបានធ្វើការទប់ស្កាត់៕