Galaxy Note 4 និង Galaxy Note Edge អាចពង្រឹងភាពជាអ្នកដឹកនាំដល់ Samsung ក្នុងទីផ្សារប្រកួត ប្រជែងយ៉ាងសកម្មនេះ
អាល្លឺម៉ង់៖ ក្រុមហ៊ុន Samsung Electronics Co., Ltd. ធ្វើការបង្ហាញសមាជិកថ្មី នៃត្រកូល Galaxy Note គឺ Galaxy Note 4 និង Galaxy Note Edge ក៏ដូចជាការអភិវឌ្ឍន៍លើ S Pen ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាន នូវអ្វីដែលជា ភាពល្អប្លែកដាច់គេ។
យោងតាមសម្តីរបស់លោក JK Shin នាយកប្រតិបត្តិ និងប្រធានផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនងទូរស័ព្ទចល័ត របស់ក្រុមហ៊ុន Samsung Electronics បានមានប្រសាសន៍ថា “ត្រកូល Galaxy Note បានអភិវឌ្ឍទៅកាន់ ការច្នៃប្រឌិតថ្មីកាន់តែទំនើប នៅក្នុងពិភពបច្ចេកវិជ្ជានេះ។ ទំហំអេក្រង់ដ៏ធំ និងបច្ចេកវិជ្ជានៃ S Pen បង្កើតឡើងនូវ ស្តង់ដារ ថ្មីមួយរបស់ទូរស័ព្ទ។ ការបង្ហាញ Galaxy Note 4 នេះដើម្បីផ្តល់របៀប កត់ត្រាថ្មីជា លក្ខណៈឌីជីថល ដោយដាក់បញ្ចូលគ្នានៃបច្ចេកវិជ្ជាថ្មីចុងក្រោយបំផុតពិតមិនធ្វើឱ្យអ្នកខកចិត្ត។”
សមត្ថភាពគ្មានពីរ៖
- អេក្រង់ធំ 5.7 អ៊ីញ Quad HD (2560x1440) Super AMOLED រូបភាពដិតច្បាស់ឥតខ្ចោះ
- ងាយស្រួលបំផុតសម្រាប់ multi-tasking អាចដំណើកការកម្មវិធីបានច្រើនក្នុងពេលតែមួយ
- ទំហំកាមេរ៉ា 16 មេហ្គាភិចសែល ជាមួយ Smart Optical Image Stabilizer
- កាមេរ៉ាមុខ 3.7 មេហ្គាភិចសែល ជាមួយ f1.9 សម្រាប់ថត Selfie និងថតរូបជាក្រុម
- សាកថ្មឆាប់ពេញ និងសន្សំសំចៃថ្មបានខ្ពស់ជាមួយ Ultra Power Saving Mode
- ប្រព័ន្ធកាត់ផ្តាច់សំឡេងរំខានពីខាងក្រៅក្នុងពេលសន្ទនា
- សុវត្ថភាពកាន់តែខ្ពស់ជាមួយប្រព័ន្ធស្កេនក្រយៅដៃ (Fingerprint Scanner) ត្រូវបានវិវឌ្ឍន៍ថ្មី និងជាទូរស័ព្ទដែលមាន UV Sensor ដំបូងគេបំផុត ដើម្បីធានារាល់ឯកសារសំខាន់ៗរបស់លោកអ្នក។
ប៊ិច S Pen និង S Note ការកត់ត្រាប្រកបដោយភាពច្នៃប្រឌិត
រាល់ការងាររបស់អ្នកពិតជាលឿន និងងាយស្រួលបំផុត។ ប៊ិច S Pen ផ្តល់ភាពងាយស្រួល ក្នុងការប្រើ គ្រប់មុខងារ ក៏ដូចជាការបញ្ជាផ្សេងៗ។
ការរចនាបង្ហាញពីមុខងារ និងមុខមាត់របស់អ្នក
ទូរស័ព្ទ Galaxy Note 4 រចនាថ្មីយ៉ាងរលើបរលោង និងទាន់សម័យបំផុត ដោយមានព័ទ្ធស៊ុមលោហៈ រាងកោង ដើម្បីឱ្យសក្តិសមទៅនឹងអេក្រង់។
ណែនាំ Galaxy Note Edge
ការទទួលយកបទពិសោធន៍ថ្មីមួយកម្រិតទៀតពី Samsung Galaxy Edge ផ្តល់ជូនអ្នកប្រើប្រាស់នូវ វិធីថ្មីមួយដើម្បីដំណើរការព័ត៌មាន បង្ហាញពីបុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ Galaxy Note Edge ពិតជាល្អអស្ចារ្យប្លែកជាងគេ តែមួយគត់ជាមួយការរចនា អេក្រង់កោងសមត្ថភាព ខ្ពស់ដែលអាចដំណើរការ កម្មវិធីនានាបានលឿនរហ័ស ទោះបីជាអ្នកបិទគម្របទូរស័ព្ទ។ អ្នកប្រើប្រាស់ ក៏អាចទទួលបានសារជូនដំណឹង ដោយផ្ទាល់នៅលើអេក្រង់ ខាងគែមខណៈពេលមើល វីដេអូដោយមិនមានការរំខាន ដល់ការទស្សនាវិដេអូរបស់អ្នក។
មុខងារ និងលក្ខណៈពិសេសរបស់ Samsung Galaxy Note 4៖
មុខងារ និងលក្ខណៈពិសេសរបស់ Samsung Galaxy Edge៖