លោក Jony Ive អនុប្រធានជាន់ខ្ពស់ផ្នែករចនារបស់ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា នឹងធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីដោះស្រាយភាពតានតឹងមួយចំនួនពាក់ព័ន្ធនឹង iWatch។
ប្រភពដែលមិនបង្ហាញអត្តសញ្ញាណមួយបានបង្ហើបប្រាប់ The New York Times ថា លោក Jony Ive នឹងទៅកាន់ប្រទេសស្វីសនៅមុនថ្ងៃប្រកាសបង្ហាញ iWatch ព្រោះពាក់ព័ន្ធនឹងមុខងារមួយចំនួន ដែលត្រូវបានគេជឿថា បានប៉ះពាល់ប៉ាតង់របស់ក្រុមហ៊ុននាឡិកាស្វីស។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា លោក Jony Ive រួមនឹងក្រុមការងារ នឹងទៅប្រហែលជា ២ឬ៣ថ្ងៃ ដើម្បីពិភាក្សាទៅលើករណីមួយចំនួន ហើយក៏ទៅដើម្បីស៊ើបទីផ្សារនាឡិកាឆ្លាតវៃ iWatch ទៀតផង ។
គួរបញ្ជាក់ដែរថា នាឡិកា Apple ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅថ្ងៃទី០៩ ខែកញ្ញាខាងមុខ ជាមួយនឹង iPhone 6 ហើយចេញលក់ក្នុងតម្លៃ៤០០ដុល្លារអាមេរិក ៕