Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្រេស៊ីល នឹងប៉ះសត្រូវចាស់ កូឡុំប៊ី ម្តងទៀតនាព្រឹកស្អែក ក្នុងជំនួបមិត្តភាព អន្តរជាតិ

$
0
0

ក្រុងម៉ាយអាមី៖ ក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល វិលមកកាន់ទីលានជាថ្មីដោយ មានការរុះរើក្រុមបន្តិចបន្តួច ក្រោមការដឹកនាំ ពីសំណាក់គ្រូបង្វឹកថ្មី Dunga ដើម្បីធ្វើការប្រជែងជាមួយនឹង សត្រូវចាស់ ជម្រើសជាតិកូឡុំប៊ីក្នុងជំនួប មិត្តភាពអន្តរជាតិ នៅទឹកដីសហរដ្ឋអាម៉េរិក ។

ការប្រកួតដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Sun Life ស្ថិតក្នុងទីក្រុង Miami សហរដ្ឋអាម៉េរិកម៉ោង ០៨ និង ០០ នាទីព្រឹក (ម៉ោងនៅកម្ពុជា) គឺជាជំនួបមិត្តភាពដំបូងរវាងក្រុមខ្លាំងទាំងពីរ បន្ទាប់ពីប្រេស៊ីលបានទម្លាក់កូឡុំប៊ី ២-១ នៃវគ្គ៨ក្រុមចុងក្រោយនៅ World Cup 2014 ដែលទើបបញ្ចប់ទៅថ្មីៗនេះ ។

តែយ៉ាងណាមិញប្រេស៊ីលក៏មិនបានបំភ្លេចអំពីកំហុស ដោយអញ្ចេតនា របស់ខ្សែការពារកូឡុំប៊ី Juan ដែលបានធ្វើឲ្យខ្សែ ប្រយុទ្ធដ៏សំខាន់ Neymar មានរបួសរហូតដល់ចូលពេទ្យ និងខកខាន២ប្រកួត ចុងក្រោយនៅ World Cup នោះឡើយ ដោយបានធ្វើឲ្យ ប្រេស៊ីល ជ្រុះចេញពីវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផលស្ពឹកមុខ ជាទីបំផុត ៧-១ ក្រោមថ្វីជើង របស់អាល្លឺម៉ង់ មុនត្រូវបានហូឡង់ បំបាក់ ៣-០ ទៀតក្នុងវគ្គដណ្តើម យកចំណាត់ថ្នាក់លេខ៣ ។

តែយ៉ាងណាក៏ដោយក្រុមដែលសំបូរទៅដោយ កីឡាករវ័យក្មេងៗប្រេស៊ីល មិនប្រាកដថាស៊ីកូឡុំប៊ី បាននោះទេ ខណៈ ដែលខ្សែប្រយុទ្ធ ដែលបានខកខានក្នុង World Cup, Radamel Falcao អាចចូលលេងវិញបានហើយ នោះដោយរំពឹង នឹងចាប់ដៃគូជាមួយនឹងម្ចាស់ស្បែកជើងមាស James Rodriguez មកពីក្លឹប Real Madrid នៅទឹកដីកណ្តាលទៀត ។ ដូចគ្នានោះដែរខ្សែការពារ Filipe Luis ដែលកំពុងប្រកបអាជីពក្នុងក្លឹប Chelsea និង Philippe Coutinho នឹងមាន ឈ្មោះលេងក្នុងក្រុមប្រេស៊ីល ក្រោយពីមិនបានជាប់កាលក្នុង World Cup នោះ តែមិត្តរួមក្រុមខ្សែប្រយុទ្ធ Jo, Fred និងខ្សែបម្រើ Paulinho មិនត្រូវ បានកោះហៅឲ្យ ចូលលេងនោះឡើយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles