ក្រុងមែនឆេស្ទើ៖ កីឡាករខ្សែប្រយុទ្ធចំណូលថ្មី Radamel Falcao នឹងដើរតួយ៉ាងសំខាន់ក្នុងការជំនួសកន្លែងខ្សែ ប្រយុទ្ធជើងចាស់ Robin van Persie ដែលនឹងទទួលការវះកាត់ជង្គង់នាពេលដ៏ខ្លីខាងមុខនេះ ក្រោយពីទទួលរងតាំង តែពីមុន World Cup 2014 មកម្ល៉េះ ។
តារាឆ្នើមវ័យ២៨ឆ្នាំ ជនជាតិកូឡុំប៊ី Falcao នឹងអាចក្លាយទៅជាអ្នកនាំសំណាងឲ្យ Man Utd រកបាន៣ពិន្ទុដំបូងនៅ Old Trafford ពេលជួបជាមួយនឹងក្រុមភ្ញៀវ Queens Park Rangers នារាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ខាងមុខ ក្នុង Premier League ប្រចាំសប្តាហ៍ទី៤ ដោយនឹងត្រូវចាប់ដៃគូជាមួយនឹង Wayne Rooney រួមជាមួយ Angel Di Maria នៅតំបន់បម្រើដោយមាន Luke Shaw និង Marcos Rojo នៅតំបន់ការពារ។
Falcao បានផ្លាស់ចេញពីក្លឹបលេងនៅ Ligue 1 របស់បារាំង AS Monaco ជាលក្ខណៈខ្ចីជើងដោយក្រុមអង់គ្លេសត្រូវ បង់ឲ្យ Monaco ត្រឹមតែ៦លានផោន ប៉ុណ្ណោះសម្រាប់ជំហានដំបូង តែក្លឹបបិសាចក្រហម អាចនឹងទិញដាច់ ប្រសិនបើ កិឡាករជនជាតិ កូឡុំប៊ីដែលបានខកខាន World Cup 2014 ខាងលើលេងបានល្អនោះ និងព្រមព្រៀងគ្នារ វាងក្លឹបកំពូលទាំងពីរ ជាមួយនឹងការស៊ុតបញ្ចូលទី បានចំនួន១១គ្រាប់ពីការ បង្ហាញខ្លួនបាន២០ប្រកួត កាលពីរដូវកាលមុន។
សូមរំលឹកដែរថា ឆ្លងកាត់៣ប្រកួតនៅ លីកកំពូលអង់គ្លេសក្រុមរបស់លោក Louis van Gaal មិនទាន់ឈ្នះនៅឡើយទេ គឺបានចាញ់ក្រុមភ្ញៀវ Swansea City ២-១ នៅថ្ងៃបើកឆាក មុនលេងស្មើទល់នឹងក្រុមម្ចាស់ផ្ទះ Sunderland ១-១ និងលទ្ធផល ០-០ ទល់នឹងក្រុមម្ចាស់ផ្ទះចំណូលថ្មី Burnley ទៀតក្រៅពីបានជ្រុះចេញ ពីយុទ្ធនាការពាន រង្វាន់លំដាប់ទី ៣របស់អង់គ្លេស Capital One Cup ហើយនោះក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Miltons ដោយលទ្ធផលស្ពឹក មុខ ៤-០៕