Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Luis Suarez ជ្រុះចេញពីក្រុម ​ជម្រើសជាតិ អ៊ុយរូហ្គាយ

$
0
0

ក្រុងបាសេឡូណា៖ តារាបាល់ទាត់ឆ្នើម និងសំបូរទៅដោយរឿងអាស្រូវ Luis Suarez មិនត្រូវបានគ្រូបង្វឹកក្រុមជម្រើស ជាតិអ៊ុយរូហ្គាយកោះ ហៅឲ្យជួយក្រុមឡើយ ក្នុងជំនួបមិត្តភាព ២ប្រកួត នៅតំបន់ទ្វីបអាស៊ី នាខែក្រោយនេះឡើយ បើទោះបីជាតុលាកីឡា និងសហព័ន្ធ FIFA បានបន្ធូរបន្ថយ ទម្ងន់ទោសក៏ដោយ ។

តាមរយៈគេហទំព័រ Yahoo បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Suarez មិនបានជាប់ក្នុងបញ្ជី ក៏ដូចជាការ កោះហៅពីសំណាក់ គ្រូបង្វឹកឡើយក្នុងជំនួប ២ប្រកួត ក្រៅទឹកដី នៅតំបន់អាស៊ី ទល់នឹងក្រុមម្ចាស់ផ្ទះជប៉ុន និងកូរ៉េខាង ត្បូងនាពេលដ៏ខ្លីខាងមុខនេះ ដោយសារតែអតីត កីឡាកររបស់ក្លឹប Liverpool រូបនេះបានបង្កកំហុស យ៉ាងធ្ងន់ធ្ងរកាល នៅ World Cup 2014 ពីការខាំកីឡាករអ៊ីតាលី Chiellini ដោយចេតនានោះ នឹងបានធ្វើឲ្យអ៊ុយរូហ្គាយ ជ្រុះចេញពីវគ្គ ១៦ក្រុមដោយស្ពឹកមុខ ២-០ ទៀតផងក្រោមថ្វីជើងរបស់កូឡុំប៊ី ។

ឆ្លើយតបទៅនឹងកំហុស ដ៏ធ្ងន់ធ្ងរបែបនេះ Luis Suarez ត្រូវបាន FIFA និងតុលាការព្យួរជើងចំនួន ៨ប្រកួតក្នុងក្រុម ជម្រើសជាតិ ដោយមានន័យថា នឹងត្រូវអវត្តមានក្នុងការប្រកួត ពានរង្វាន់ប្រចាំទ្វីប អាម៉េរិកឡាទីន និងការប្រកួតជម្រុះ មួយចំនួននៃ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ទៀតផង ។ ជាមួយគ្នានោះដែរ Luis Suarez ក៏មិនអាចចូល លេងក្នុងក្លឹបថ្មី FC Barcelona រហូតដល់ចុង ខែតុលាថែមទៀតដែរ ៕


Viewing all articles
Browse latest Browse all 4895