Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្រកាសរកជើងខ្លាំង ជិះម៉ូតូប្រណាំង ឡើងលើភ្នំឱរ៉ាល់

$
0
0

ភ្នំពេញ៖ នៅថ្ងៃទីអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤ចុងសប្ដាហ៍នេះ មហាគ្រួសារកីឡា ម៉ូតូហោះកម្ពុជា នឹងរៀបចំកម្មវិធី ដ៏អស្ចារ្យមួយ គឺការប្រណាំងម៉ូតូ ឡើងភ្នំឱរ៉ាល់ និងភ្នំបាសិត ដើម្បីជ្រើសរើស ជើងឯកឆ្នើមប្រចាំឆ្នាំ សម្រាប់ត្រៀមការ ប្រកួតម៉ូតូហោះពិភពលោក នៅឆ្នាំ២០១៥ខាងមុខនេះ ។

តាមការឲ្យដឹងពីតារាម៉ូតូហោះ ដ៏ឆ្នើមរបស់កម្ពុជា គឺកីឡាករ គួន ផាន់ដារ៉ា ដែលទើបដណ្ដើម បានចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ប្រណាំង រថយន្ត-ម៉ូតូ ជ្រើសរើសជើសឯកអាស៊ី លើកទី៣ កាលពីពេលថ្មីៗកន្លងទៅ បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនថា នៅថ្ងៃទី២៤ ខែសីហានេះ សូមអញ្ជើញមហាគ្រួសារ ម៉ូតូហោះទាំងអស់ ចូលរួមប្រកួតឡើង ភ្នំឱរ៉ាល់ និងភ្នំបាសិត ដោយត្រូវជុំជួបគ្នា នៅវេលាម៉ោង៧ព្រឹក នៅការ៉ាស់សាំង កាល់តិច ស្ដុបពេទ្យលោកសង្ឃមុននឹង ចេញដំណើរ ។

នេះគឺជាព្រឹត្តិការណ៍អស្ចារ្យមួយ ដែលអាចធ្វើឲ្យវិស័យកីឡា ទោចក្រយានយន្តកម្ពុជា មានការរីកចម្រើន ជាពិសេស   កាន់តែមានឱកាសចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិ រឹតតែច្រើន ដើម្បីមុខមាត់ប្រទេសកម្ពុជា ស្របពេលរាជរដ្ឋា ភិបាលក៏ដូចជាថ្នាក់ដឹកនាំ កីឡាបច្ចុប្បន្ន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យកីឡា ជាពិសេសគឺ ផ្ដោតសំខាន់ ទៅលើផែនការ បណ្ដុះបណ្ដាល សម្រាប់ត្រៀមប្រកួតកីឡា SEA Games ឆ្នាំ២០២៣តែម្ដង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles