ចាប់តាំងពីថ្ងៃទី២៩ខែ មិថុនា ឆ្នាំ ២០០៧ មក ក្រុមហ៊ុន Apple ពុំដែលមានគម្រោង និងបំណងចង់បង្កើត iPhone ដែលមានទំហំ Storage ធំនោះទេ ទើបតែមកដល់ឆ្នាំ ២០១១ ក្រុមហ៊ុន Apple បានបង្ហាញ iPhone 4S ដែលមានទំហំ 64GB។
កាលពីឆ្នាំ ២០១៣ មានព័ត៌មានថា ក្រុមហ៊ុន Apple នឹងពង្រីកទំហំ Storage ដល់ 128GB ប៉ុន្តែព័ត៌មាននោះ ត្រូវបានរលាយបាត់ទៅវិញ ក្រោយពេល Apple បង្ហាញ iPhone 5S ទំហំត្រឹម 64GB។
យោងតាមប្រភពព័ត៌មានថ្មី បានបង្ហាញឲ្យដឹងថា iPhone 6 ត្រូវបាន Apple ពង្រីកទំហំ Storage រហូតដល់ 128GB ព្រោះថា វាជា iPhone ដែលមានអេក្រង់ធំជាលើកដំបូង ដូច្នេះហើយសម្រាប់ទំហំ Storage ក៏ត្រូវបានពង្រីកទៅតាមនោះផងដែរ។
ពាក់ព័ន្ធនឹងចំណុចនេះ បើសិនជា iPhone 6 អេក្រង់ធំជាងមុន ហើយមានទំហំ Storage ឡើងដល់ 128GB មែននោះ តម្លៃរបស់វាក៏កើនឡើងតាមនោះផងដែរ ប៉ុន្តែអ្នកវិភាគបាននិយាយថា វាប្រហែលជាថ្លៃជាងមុនត្រឹមតែ ១០០ដុល្លារអាមេរិកប៉ុណ្ណោះ៕