Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ភ្ញៀវទេសចរនឹង​មានការកើនឡើង តាមរយៈ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុង​នៅសៀមរាប

$
0
0

ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ថោង ខុន បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៤នេះ តួលេខភ្ញៀវទេសចរចូល មកទស្សនាតំបន់ វប្បធម៌ខេត្តសៀមរាប នឹងមានការកើនឡើង ជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេច អនុញ្ញាតឲ្យ ថ្នាក់ដឹកនាំកីឡាកម្ពុជា រៀបចំព្រឹត្តិការណ៍កីឡា ទេសចរណ៍ ដ៏អស្ចារ្យមួយឈ្មោះថា “រត់ប្រណាំងម៉ារ៉ាតុង អន្ដរជាតិចក្រភពអង្គរ” លើកដំបូង របស់កម្ពុជានេះ ។

ថ្លែងក្នុងពិធីជប់លៀង អបអរសាទរព្រឹត្ដិការណ៍ ដែលគេប្រសិទ្ធនាមថា “Angkor Empire Marathon” នៅយប់ថ្ងៃទី ១៦ ខែសីហានេះ លោក ថោង ខុន បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ អន្ដរជាតិនេះឡើង គឺមានសារៈសំខាន់ ណាស់ដើម្បី បញ្ជ្រៀតការអប់រំ បំផុសចលនាការពារបរិស្ថាន ភាពស្អាតពណ៌បៃតង និងរួមគ្នាការពារ ថែរក្សាសម្បត្តិ បេតិកភណ្ឌពិភពលោក ជាពិសេសគឺ ប្រាសាទអង្គរតែម្ដង ។

លើសពីនេះលោករដ្ឋមន្ដ្រី ថែមទាំងមានគោលដៅ រកថវិកាសប្បុរសធម៌ តាមរយៈព្រឹត្តិការណ៍ រត់ប្រណាំងម៉ារ៉ាតុងនេះ ទៅជួយដល់មន្ទីរពេទ្រ កុមារអង្គរ មន្ទីពេទ្រគន្ធបុប្ផា និងជួយដោះបន្ទុកបញ្ហា សង្គមផ្សេងៗទៀតផង ។ ម្យ៉ាងវិញទៀត Angkor Empire Marathon ក៏ជាការទាក់ទាញ ភ្ញៀវទេសចរ ក្នុងរដូវភ្លៀង នេះផងដែរ ។ ដូច្នេះហើយទើប លោក សង្កត់ធ្ងន់ថា “ព្រឹត្តិការណ៍រត់ប្រណាំងនេះ ក៏ជាការរួមចំណែកជំរុញ តួលេខកំណើន ទេសចរក្នុង ឆ្នាំ២០១៤ នេះដែរ” ។

ឆ្លៀតក្នុងឱកាសនោះលោក ថោង ខុន បានឲ្យដឹងថា សម្រាប់ឆមាសទី១ ក្នុងឆ្នាំ២០១៤នេះ មានភ្ញៀវទេសចរ អន្ដរជាតិ សរុបចំនួន ២.២០១.២៦៩នាក់ គឺកើនឡើង ៥,២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៣ ប៉ុន្ដែភ្ញៀវ ទេសចរអន្ដរជាតិ ដែលបានចូលទស្សនា ខេត្តសៀមរាប មានចំនួន ១.៤០៥.៤៣៩នាក់ កើនឡើង ១៩,២២% បើធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៣ ។ ដូច្នេះតាមរយៈការ រៀបចំព្រឹត្តិការណ៍ Angkor Empire Marathon ជារៀងរាល់ឆ្នាំលោករដ្ឋមន្ដ្រី សង្ឃឹមយ៉ាងមុតមាំថា កំណើនភ្ញៀវទេសចរនឹង មានការកើនឡើងខ្លាំង ជាងមុនទៅទៀត ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង លើកទី១នេះនឹងប្រារព្ធ ធ្វើនៅព្រឹកថ្ងៃទី១៧ ខែសីហានេះនៅមុខប្រាសាទ អង្គរតែម្ដងដោយមាន កីឡាករ-កីឡាការិនី ចូលរួមសរុបចំនួន ២.៦៣០នាក់ ក្នុងនោះមានជនបរទេស ចំនួន១២៥០នាក់ មកពី ៤២ប្រទេសឯណោះ ខណៈកម្ពុជា មានកីឡាករ ចូលរួម១៣៧០នាក់ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles