ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាត់ទាត់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ ២០១៤ នៅទីរួមខេត្តកំពត ក្នុងវិញ្ញាសាបាល់ទាត់ ក្របខណ្ឌក-២ នៃទីលាន បាល់ទាត់ ព្រះរាជសម្ភារម្សិលមិញនេះ ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែងបានបំបាក់ ក្រុមខេត្តប៉ៃលិន ៥-០ ខណៈក្រុម ខេត្តកំពង់ឆ្នាំង ឈ្នះក្រុមខេត្ត កោះកុង ២-១ ប្រចាំពូល A ។
ការប្រកួតយ៉ាងស្វិតស្វាញ នៅលើទីលានក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង បានបើកការនាំមុខ១គ្រាប់ មុនពីការធ្វើបានសម្រេច ដោយកីឡាករ ខ្សែបម្រើ រស់ ស៊ីចំរើន ពាក់លេខ ២៥ ត្រឹមនានាទីទី១៣ ហើយលេងបានប៉ុន្មាន នាទីក្រោយ មកកីឡាករ សំាង សារ៉ាន់ ពាក់លេខ២ រកបានគ្រាប់ទី២ នៅនាទី៣៤ ។ ក្រុមទាំង២នៅតែបន្តការវាយ សម្រុកគ្នាទៅវិញទៅមក រហូតជិតដល់បញ្ចប់តង់ព្រៃវែង ស៊យទាត់ចំបង្គោលទី ទៅវិញដែលនាំឲ្យ ចប់ការប្រកួត ក្នុងវគ្គទី ១រយៈពេល ៤៥នាទី ក្នុងលទ្ធផល បណ្តោះអាសន្ន ២-០ ។
ចូលដល់វគ្គទី២ ក្រុមខេត្តប៉ៃលិន ខិតខំវាយសម្រុកដើម្បី ស្វែងរកគ្រាប់បាល់ជូនក្រុម ប៉ុន្តែបានត្រឹមតែ ប្រលែងលេងមុខ ទីរបស់ក្រុមព្រៃវែង ប៉ុណ្ណោះ ដោយត្រូវបានព្រៃវែង លត់ ៣គ្រាប់ បន្ថែមទៀត នៅនាទីទី៦២ ពីការធ្វើបានសម្រេច ដោយកីឡាករ ផាន ណារ៉ា ពាក់លេខ២៧, កីឡាករ ប៊ុត សុទ្ធី ពាក់លេខ២៣ នៅនាទី៦៨ និងកីឡាករ រស់ រតនៈ នៅនាទី ៧៨ ដែលនាំឲ្យ ចប់ការប្រកួតពេញម៉ោង ព្រៃវែងបានលត់ក្រុមខេត្តប៉ៃលិន យ៉ាងចាស់ដៃក្នុងលទ្ធផល បច្ចេកទេស ៥-០ ដាច់ ៕