Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កម្ពុជា ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ១​ នៃការរត់ម៉ារ៉ាតុង​ចក្រភព​អង្គរ នៅសៀមរាប

$
0
0

ភ្នំពេញៈ ព្រឹត្តិការណ៍រត់ប្រណាំង ម៉ារ៉ាតុង ចក្រភពអង្គរ អន្ដរជាតិ លើកទី១ បានចេញលទ្ធផល ហើយ ក្រោយបញ្ចប់ ការប្រកួតភ្លាមៗ នាព្រឹក ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៤នេះ ដោយកីឡាករ សញ្ជាតិខ្មែរ Neko Hirachi រកបានលទ្ធផល យ៉ាងល្អប្រសើរបំផុត ឲ្យកម្ពុជា ដោយដណ្ដើមបាន ចំណាត់ថ្នាក់លេខ១ ក្នុងការរត់ចម្ងាយ ៤២គីឡូម៉ែត្រ ជាមួយនឹង ការប្រើថិរវេលា ២ម៉ោង ៤៥នាទី និង ២៨វិនាទី ។

ជោគជ័យនៃការរៀបចំ ព្រឹត្តិការណ៍អន្ដរជាតិ លើកដំបូងនេះ ត្រូវបានថ្នាក់ដឹកនាំ រៀបចំព្រឹត្តិការណ៍ ក៏ដូចជាគណៈកម្មការ សម្ដែងការត្រេកអរ យ៉ាងខ្លាំង ជាមួយនឹងសមិទ្ធិផល ដ៏ត្រចេះត្រចង់នេះ ។ មិនត្រឹមតែប៉ុណ្ណោះ បុរសវ័យជំនាស់ ជាជនជាតិជប៉ុន ហើយបានចូល សញ្ជាតិខ្មែរកីឡាករ Neko Hirachi ថែមទាំងដណ្ដើម កិត្តិយសជូនប្រទេសកម្ពុជា ទៀតផង ។

ចំពោះលទ្ធផល សរុបក្នុង ព្រឹត្តិការណ៍ Angkor Empire Marathon 2014 នេះ គឺមានដូចជា៖ រត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែតផ្នែកបុរស ក្រៅពីកីឡាករ Neko Hirachi ដណ្ដើមបាន លេខ១នោះ ចំណាត់ថ្នាក់លេខ២ គឺបានទៅកីឡាករ ជប៉ុន Ba Gan ប្រើថិរវេលា ៣ម៉ោង ១នាទី និង ៣៤វិនាទី រីឯលេខ៣ បានទៅកីឡាករ Yan Defand (ហៅនាយ យ៉ាន់ តារាកំប្លែងក្រុមនាយគ្រឿន) ជាជនជាតិបារាំង ដោយប្រើថិរវេលា ៣ម៉ោង ២០នាទី និង ៨វិនាទី ។ ចំណែកផ្នែកនារី លេខ១ បានទៅកីឡាការិនី បារាំង Messira ប្រើថិរវេលា ៣ម៉ោង ៣៦នាទី និង ០៨វិនាទី និងលេខ បានទៅកីឡាការិនី Fongchan មកពីចិន ប្រើថិរវេលា ៣ម៉ោង ៤៥នាទី និង ៤២វិនាទី ។

រីឯរត់ចម្ងាយ ២១គីឡូម៉ែត្រ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ Nander Wardt មកពីហុល្លង់ ប្រើថិរវេលា ១ម៉ោងា ៣៧នាទី ៣៧វិនាទី និងលេខ២ បានទៅ កីឡាករ Simon Lorelli មកពីបារំាង ប្រើថិរវេលា ១ម៉ោង ៤១នាទី ៣៦វិនាទី រីឯលេខ៣ បានទៅកីឡាករ Joss Voequez មកពី បារាំងដូចគ្នា ប្រើថិរវេលា ១ម៉ោង ៤២នាទី និង ៥២វិនាទី ។ ចំណែកផ្នែកនារី លេខ១ បានទៅកីឡការិនី Camilla មកពីប្រទេស ដាន់ឌឺម៉ាក់ ប្រើថិរវេលា ១ម៉ោង ៥០នាទី ៥៨វិនាទី និងលេខ២ កីឡាការិនី Shumei Jia មកពីចិន ប្រើថិរវេលា ១ម៉ោង ៥១នាទី ១៤វិនាទី ។

ចំណែកចំណាត់ថ្នាក់ លេខ១ នៃការរត់ចម្ងាយ ១០គីឡូម៉ែត្រ ផ្នែកបុរស បានទៅកីឡាករ គៀង សាម៉ន ប្រើថិរ វេលា ៣៧នាទី ៣៧វិនាទី, លេខ២ កីឡាករ ឡឹម សីហា ប្រើថិរវេលា ៣៩នាទី ៣៣វិនាទី និងលេខ៣ កីឡាករ ហុំ បញ្ញា ប្រើថិរវេលា ៤៣នាទី ១៧វិនាទី ដែលកីឡាករទាំង ៣រូបនេះ ជាកីឡាករកម្ពុជា ។ រីឯផ្នែកនារីលេខ១ បានទៅកីឡាការិនី Sarah មកពីអង់គ្លេស ប្រើថិរវេលា ៥៤នាទី ៣០វិនាទី និងលេខ២ កីឡាការិនី Hillary Acer មកពី សហរដ្ឋអាមេរិក ប្រើថិរវេលា ៥៥នាទី និង ២៣វិនាទី ៕


Viewing all articles
Browse latest Browse all 4895

Trending Articles