Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វង្ស ណយ ប៉ះ ឡៅ ស៊ីណាត លើកនេះ តើនរណាជើងខ្លាំង?

$
0
0

ភ្នំពេញៈ ពិតជាកក្រើកសង្វៀនទៀតហើយ រវាងជើងខ្លាំង កែងឆេះ វង្ស ណយ និងអ្នកលេងកណ្ដាប់ដៃរន្ទះ ឡៅ ស៊ីណាត នៅលើសង្វៀនបាយ័នរោងសៀក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ចុងសប្ដាហ៍នេះ ។ ចាំមើល តើ វង្ស ណយ ឬ ឡៅ ស៊ីណាត ជាជើងខ្លាំងពិតប្រាកដក្នុងជំនួបសងសឹកដ៏គួរឲ្យ ចាប់អារម្មណ៍នេះ?

ទីបំផុតក្ដីស្រម៉ៃរបស់ទស្សនិក ដែលចង់ឲ្យជើងខ្លាំងទាំង ២ខាងលើ ជួបជម្រះបញ្ជីចាស់ម្ដងទៀតនោះ បានសម្រេចបំណងហើយ ដោយគណៈកម្មការ សម្រេចចិត្តរៀបចំឲ្យ វង្ស ណយ និង ឡៅ ស៊ីណាត ជួបគ្នាក្នុងព្រឹត្តិការណ៍ ប្រកួតដណ្ដើមរង្វាន់ ១ពាន់ដុល្លារប្រចាំខែ របស់ក្រុមហ៊ុនកូបូតានោះ ។ នេះគឺជាដំណឹងល្អមួយ សម្រាប់បងប្អូន អ្នកស្នេហាវិស័យកីឡា ប្រដាល់ក្បាច់គុនបុរាណខ្មែរ ដែលទន្ទឹងរង់ចាំទស្សនា ជំនួបដ៏កក្រើករវាង អ្នកលេងកណ្ដាប់ដៃ ឡៅ ស៊ីណាត និងអ្នកលេងកែងឆេះ វង្ស ណយ ។

សូមរំឮកថា ជើងខ្លាំងទាំង២ ធ្លាប់ជួបគ្នាចំនួន ៤លើកមកហើយ ប៉ុន្ដែពួកគេមិនធ្លាប់ វាយគ្នារហូតដល់ ចប់ទឹកទី៥ឡើយ ពោលគឺជួបគ្នាលើកទី១ ឡៅ ស៊ីណាត ប្រើជើងទាត់បំបែកកង់ក្រោម វង្ស ណយ ឲ្យចុះចាញ់ត្រឹមទឹកទី២, ជួបលើកទី២ វង្ស ណយ ប្រើកែងវាយបំបែកចញ្ចើម ឡៅ ស៊ីណាត ធ្វើឲ្យបែកឈាម ចាញ់ត្រឹមទឹកទី១, ជួបលើកទី៣ ស៊ីណាត ប្រើជង្គង់ និងទាត់បង្ខំឲ្យ វង្ស ណយ សុំចុះចាញ់ក្នុងទឹកទី៤ និងជំនួបលើកទី៤ វង្ស ណយ ត្រូវសន្លប់ស្អាតក្រោមទម្ងន់ដៃ ឡៅ ស៊ីណាត នៅចុងទឹកទី១ ។ សរុបមកជួបគ្នា ៤លើក វង្ស ណយ ឈ្នះ ឡៅ ស៊ីណាត តែមួយប្រកួតប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណាជំនួបសងសឹកដែលត្រៀមធ្វើឲ្យកក្រើកសង្វៀនលើកទី៥នេះ មិនទាន់ដឹងថា វង្ស ណយ ឬ ឡៅ ស៊ីណាត ជាអ្នកឈ្នះនោះទេ ប៉ុន្ដែគេគ្រាន់តែដឹងថា កីឡាករទាំង២ សុទ្ធតែមានផ្លែល្អដូចគ្នា ហើយមិនអាចធ្វេសប្រហែសបានឡើយ បើមិនដូច្នោះទេ ប្រាកដជាមានអ្នកសន្លប់ ទៀតជាមិនខាន ។ ប៉ុន្ដែបើនិយាយពីប្រជាប្រិយភាព និងកេរ្ដិ៍ឈ្មោះវិញទាំង វង្ស ណយ និង ឡៅ ស៊ីណាត សុទ្ធតែជាជើងខ្លាំងក្នុងក្រអៅ បេះដូងអ្នកគាំទ្រវិស័យកីឡា ប្រដាល់ក្នុងស្រុកដូចគ្នា ៕

កីទ្បាករ ទ្បៅ ស៊ីណាត (ឆ្វេង) ប្រកួតជាមួយកីទ្បាករ វង្ស ណយ (ស្តាំ)


Viewing all articles
Browse latest Browse all 4895

Trending Articles