ក្រុងម៉ាឌ្រីដៈ ក្លឹបអ្នកមានស្តេចស Real Madrid បានសម្រេចចិត្តផ្ទេរ កីឡាករអ្នកចាំទី Diego Lopez ឲ្យទៅក្លឹបអ៊ីតា លី AC Milan ជាផ្លូវការហើយ ក្នុងតម្លៃខ្លួនបិទជិតមួយ ដើម្បីទុកកៅអីនេះឲ្យអ្នកចាំទីចំណូលថ្មី Keylor Navas ដែល Real ទើបតែទិញបានប្រជែងជាមួយនឹង Iker Casillas ម្តងវិញ ។
តារាជើងខ្លាំងជនជាតិអេស្ប៉ាញ វ័យ៣២ឆ្នាំរូបនេះជាកីឡាករដៃទី២បន្ទាប់ពី Casillas ដែលធ្លាប់បង្ហាញខ្លួនក្នុងលីក La Liga BBVA បានចំនួន៥២ប្រកួត នៅក្រោយពេលបានទិញមកពីក្លឹប Sevilla របស់អេស្ប៉ាញដូចគ្នាកាលពី ឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន៤.៥ លានដុល្លារអាម៉េរិក ។
ជាមួយគ្នានោះដែរ ការអត់មានវត្តមាន Lopez ក៏គ្មានបញ្ហាអ្វីសម្រាប់ក្លឹបដែលសំបូរទៅជើងខ្លាំង Real Madrid ដែរ ដោយអ្នកចាំទី Iker Casillas ទើបតែបានជួយ ក្រុមជើងឯកទ្វីបអឺរ៉ុបមួយនេះ ឈ្នះពានបើករដូវកាល Champions League កាលពី២ថ្ងៃមុនហើយនោះ ដោយបានបំបាក់ក្រុម Sevilla ២-០ នៅទឹកដីអង់គ្លេស ។
របាយការណ៍មួយដែលចេញដោយក្លឹប Real Madrid បានបញ្ជាក់ឲ្យដឹងថា “ក្លឹបសូមអរគុណខ្លាំងណាស់ ចំពោះកីឡាករ Diego Lopez ដែលបានជួយ ក្រុមតែរហូតមក ហើយក៏សូមជូនពរ គាត់ជួបតែសំណាងល្អ ក្នុងក្លឹបថ្មីនៅប្រទេសអ៊ីតាលី Italy-Serie A ទៅចុះ” ៕