Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Sony ទទួល​បាន​ចំណូល​កើន​ឡើង តាមរយៈ​ការ​លក់ PlayStation 4

$
0
0

តូក្យូ៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចជប៉ុន Sony បានឲ្យដឹងថា តាមរយៈការលក់ ផលិតផលថ្មីរបស់ខ្លួន PlayStation 4 (PS4) បានធ្វើឲ្យប្រាក់ចំណូលកើនឡើង ដោយលក់បានមិនទាបជាង ១លានគ្រឿងឡើយ ។

ក្រុមហ៊ុននេះបានបញ្ជាក់នៅ ក្នុងសេចក្តីប្រកាសព័ត៌មានថា ការលក់ចេញ PS4 ភាគច្រើនទីផ្សារនៅអាម៉េរិក និងបណ្តាប្រទេសមួយចំនួនទៀត ដែលធ្វើឲ្យក្រុមហ៊ុន ទទួលបានប្រាក់ចំណូលកើនឡើង ។

សម្រាប់ PS4 នេះដែរ បើធៀបនឹងឧបករណ៍ហ្គេម Xbox One របស់ក្រុមហ៊ុន Microsoft និង Wii U របស់ជប៉ុនមួយនេះមានសន្ទុះកើនឡើង ខ្ពស់ជាង ក្នុងនោះវាផ្តល់ប្រយោជន៍ ច្រើនដល់អ្នកហ្គេម ពិសេសប្រើប្រាស់ជាមួយស្មាត ហ្វូន និង Tablets។

លោក Shawn Layden អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនសូនី បានបញ្ជាក់ថា "វាជាកំណត់ត្រាមួយដែល យើងទទួលបានតាមរយៈ PS4 ហើយវានឹងផ្តល់នូវប្រយោជន៍ ជាច្រើនសម្រាប់អ្នកដែល ចូលចិត្តលេងហ្គេមជំនាន់ថ្មី" ។

កាលពីខែមុន ក្រុមហ៊ុនខាងលើបាន ទទួលបានប្រាក់ ចំណេញកើនឡើង ដោយសារតែ តម្រូវការនៃការប្រើប្រាស់ PS4 មានតម្រូវការច្រើនធៀបនឹងត្រីមាសទី១ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles