កាលពីប៉ុន្មានសប្ដាហ៍មិន មានព័ត៌មានលេចឮមកថា ក្រុមហ៊ុន Microsoft នឹងបង្ហាញស្មាតហ្វូនថ្មីមួយ ដែលមានឈ្មោះថា "Selfie phone" ប៉ុន្តែនៅពេលនេះ មានព័ត៌មានថ្មីថា Selfie phone គឺជា Lumia 730 ។
នៅដើមសប្ដាហ៍នេះ ក្រុមហ៊ុន Microsoft បានផ្ញើលិខិតអញ្ជើញចូលរួមកម្មវិធី IFA នៅក្នុងទីក្រុងប៊ែឡង់ ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី០៤ខែកញ្ញាខាងមុខ។
នៅក្នុងព្រឹត្តិការណ៍ ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Microsoft នឹងបង្ហាញស្មាតហ្វូន Lumia 730 ជាមួយនឹងលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើន ព្រោះវាជាកូនសោថ្មីសម្រាប់ Microsoft វាយលុយទីផ្សារចុងឆ្នាំ ២០១៤ និងដើមឆ្នាំ ២០១៥ ៕