Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Klose ប្រកាសលាឈប់ពី ក្រុមជម្រើសជាតិ អាល្លឹម៉ង់ ជាផ្លូវការហើយ

$
0
0

ក្រុងប៊ែឡាំង៖ កីឡាករខ្សែប្រយុទ្ធជួរមុខដ៏មុតស្រួច និងស៊ុតបាន ១៦គ្រាប់ច្រើនជាងគេនៅ World Cup, Miroslav Klose បានប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ ឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ ជាផ្លូវការហើយ បន្ទាប់ពីជួយក្រុមខ្លាំង ប្រចាំតំបន់អឺរ៉ុបមួយនេះ ឈ្នះពាន World Cup លើកទី៤ នៅប្រេស៊ីលថ្មីនេះៗ ។

តារាបាល់ទាត់ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Lazio របស់អ៊ីតាលីបាន ថ្លែងប្រាប់គេហទំព័រ BBC ថា “ខ្ញុំពិតជារីករាយ និងមោទនៈភាព ខ្លាំងណាស់ ដោយបានជួយឲ្យ ជាតិខ្ញុំឈ្នះពាន World Cup ឆ្នាំ២០១៤នេះបានសម្រេច ដោយ អាចនិយាយបានថា សុបិន្តរបស់ខ្ញុំបានក្លាយ ជាការពិតហើយ ស្របពេលដែលបេសកកម្ម របស់ខ្ញុំនឹងបញ្ចប់ទៅហើយ ដែរនោះ បូករួមទាំងសម្រេចបានសមិទ្ធផល ស៊ុតបញ្ចូលទី បានច្រើនជាងគេនៅ World Cup ផងដែរ” ។

ក្នុងការចូលលេងឲ្យក្រុមជម្រើសជាតិ អាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០០១ Klose បានបង្ហាញខ្លួនចំនួន១៣៧ប្រកួត និងស៊ុត បញ្ចូលទីបាន៧១គ្រាប់ ក្នុងរយៈពេល១៣ឆ្នាំមកនេះ ក្នុងនាមជាកីឡាករអាល្លឺម៉ង់មួយរូប ដែលបានចាប់កំណើតនៅប្រទេសប៉ូឡូញ ហើយក៏ជាកីឡាករអាល្លឺម៉ង់ លើកទី២ផងដែរ បន្ទាប់ពីខ្សែការពារប្រធានក្រុម Philipp Lahm បានប្រកាសលាឈប់ ពីក្រុមជម្រើសជាតិ ឥន្រ្ទីយ៍ដែកផងដែរ ក្រោយបញ្ចប់ World Cup នៅប្រេស៊ីលថ្មីៗនេះ ៕  


Viewing all articles
Browse latest Browse all 4895

Trending Articles