Bloomerg៖ ប្រភពច្បាស់ការមួយបានលួចបង្ហើបឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ Apple បានចាប់ផ្ដើមផលិតនូវ iPad ជំនាន់ថ្មី ដើម្បីស្ដាទីផ្សារ Tablet ឡើងវិញ បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល ២ត្រីមាសជាប់គ្នា ។
ប្រភពដដែលបានបន្តទៀតថា iPad អេក្រង់ទំហំ ៩,៧អ៊ីង បានចាប់ផ្ដើមផលិត ហើយគ្រោងនឹងបង្ហាញ នៅក្នុងត្រីមាសនេះ ឬអាចពន្យារពេលដល់ចុងឆ្នាំ ២០១៤ ប៉ុន្តែសម្រាប់ឈ្មោះនោះ នៅមិនទាន់ដឹងនោះទេ ។ ក្រុមអ្នកវិភាគបានលើកឡើងថា Apple អាចនឹងបង្ហាញ iPad នៅក្នុងរដូវកាល លក់បញ្ចុះតម្លៃ ព្រោះវាអាចធ្វើឲ្យកំណើននៃការលក់កើនឡើង ។
កាលពីថ្មីៗនេះ ព័ត៌មានចចាមអារ៉ាមចុងក្រោយបានឲ្យដឹងថា iPhone 6 នឹងបង្ហាញខ្លួននៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៤ ណាមួយចំពេលដែលលោក Tim Cook នាយកប្រតិបត្តិ Apple គាត់និយាយថា គាត់មិនអាចរង់ចាំពេលវេលា ទៀតនោះទេ ៕