ក្រុងឡុងដ៍៖ ជំនួបស៊ីសាច់ហុតឈាមមួយមុនរដូវកាលថ្មីចាប់ផ្តើមក្រុមខ្លាំងស្តេចស Real Madrid ត្រូវប្រជែងយកពាន បើករដូវកាលថ្មីឆ្នាំ២០១៤-២០១៥ UEFA Super Cup ម៉ោង ០១ និង ៤៥នាទីនាទីរំលងអាធ្រាត្រ ទល់នឹងក្រុមមកពី អេស្ប៉ាញដូចគ្នា Sevilla ។
ការប្រកួតដែលនឹងធ្វើឡើងនៅកីឡដ្ឋានរបស់ក្រុម Cadiff City ចក្រភពអង់គ្លេស ដើម្បីដណ្តើម ពានរង្វាន់មុនបើករដូវ កាល UEFA Champions League ក្នុងនាម Real Madrid ជាក្រុមម្ចាស់ជើងឯកពាន Champions League កាលពី រដូវកាលមុនក្រោយ ពីបំបាក់ក្រុម Atletico Madrid ៤-១ ខណៈដែល Sevilla គ្រងតំណែងពានលំដាប់ទី២ UEFA Europa League ។
តារាឆ្នើម២រូបរបស់ Real មាន Toni Kroos និង James Rodriguez នឹងមានឱកាសបង្ហាញខ្លួន ជាលើកដំបូងនាយប់ នេះហើយនៅលើ ទឹកដីអង់គ្លេសដែល អាចចាប់ដៃគូជាមួយនឹង Ronaldo ផងដែរក្នុងការប្រជែង យកពានដំបូងមួយដែរ បើទោះបីជាបានរបូតពាន ICC ដែលបានឈ្នះកាលពី ឆ្នាំ២០១៣នៅទឹកដីអាម៉េរិក នាពេលថ្មីនេះដោយបានហាលអាវ តាំងពីមុនគេប្រចាំពូល A ដោយសារ ពុំមានវត្តមានកីឡាករជើងខ្លាំង មានតែ Gareth Bale និង Isco តែប៉ុណ្ណោះ ៕